ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ព្រមាន​ថា​ សេដ្ឋកិច្ច​សកល​ប្រឈម​ការលំបាក​កាន់តែខ្លាំង​ក្នុង​ឆ្នាំ​២០២៣

2023/01/02 05:34:18 pm        480

​ពិភពលោក៖ ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅ​កាត់​ថា IMF បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​ភាគច្រើន​ឆ្នាំ២០២៣ នឹង​ជា​ក្លាយ​ជា​ឆ្នាំ​ដ៏​លំបាក ខណៈ​ដែល​ក្បាល​ម៉ាស៊ីន​សំខាន់​នៃ​កំណើន​ពិភពលោក ដូចជា​សហរដ្ឋអាមេរិក អឺរ៉ុប និង​ចិន​សុទ្ធតែ​ជួបប្រទះ​សកម្ម​ភាព​ចុះ​ខ្សោយ​។

​លោកស្រី Kristalina Georgieva ប្រធាន​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិបាន​និយាយ​នៅ​ក្នុង​កម្មវិធី​ព័ត៌មាន Face the Nation របស់​ទូរទស្សន៍ CBS កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ថា ឆ្នាំ​ថ្មី​នេះ​នឹង​ជួប​ការ​លំបាក​ជាង​ឆ្នាំមុន​ដែល​យើង​បាន​ហែល​ឆ្លង​។ ​លោកស្រី​បាន​និយាយ​ថា ដើមចម​ដែល​លោកស្រី​លើក​ឡើង​បែបនេះ ព្រោះ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ធំ​ៗ​ទាំង​៣ គឺ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ចិន​សុទ្ធតែ​កំពុង​ធ្លាក់​ចុះ​ក្នុង​ពេល​ដំណាលគ្នា​។​

​កាលពី​ខែ​តុលា ឆ្នាំ​២០២២ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​កាត់បន្ថយ​ទស្សនវិស័យ​របស់​ខ្លួន ​សម្រាប់​កំណើន​សេដ្ឋកិច្ច​សកល​នៅ​ក្នុង​ឆ្នាំ​២០២៣ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​បន្ត​ធ្លាក់​ចុះ​ដោយ​សារ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ព្រមទាំង​សម្ពាធ​អតិផរណា និង​អត្រា​ការ​ប្រាក់​ខ្ពស់​កំណត់​ដោយ​ធនាគារ​កណ្ដាល​នានា ដូចជា​ធនាគារ​កណ្ដាល​អាមេរិកមានបំណង​ធ្វើ​ឲ្យ​សម្ពាធ​តម្លៃ​ទំនិញ​ធ្លាក់​ចុះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        99
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        121
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm