ខេត្តព្រះសីហនុមានអ្នកឆ្លងកូវីដ កើនដល់ជិត ១០០០នាក់

2021/04/27 09:59:58 am        316

ព្រះសីហនុ ៖ វិបត្ដិជំងឺកូវីដ-១៩ បាននឹងកំពុងរីករាលដាលជាសកល បានបន្ដយារយីសុខមាលភាពអាយុជីវិតពលរដ្ឋ និងបានធ្វើឱ្យ​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងនោះកម្ពុជាក៍បានរងនូវបញ្ហាប្រ ឈមនេះដែរ។

ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩​ រហូត​ដល់ថ្ងៃទី២១ ខែមេសា កម្ពុជាមានអ្នកឆ្លងមេរោគកូវីដ-១៩ សរុបចំនួន ៧.៧៤៧នាក់ ក្នុងនោះមាន​អ្នកជា​សះស្បើយ​​​សរុបចំនួន ២.៧៩៤នាក់ និងអ្នកជំងឺកំពុងព្យាបាលសរុបចំនួន ៤.៨៩៣នាក់ ហើយអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ៥៤នាក់។ ដោយឡែកខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២១ ខែមេសាដែរ មានអ្នកឆ្លងសរុបជិត ១ពាន់នាក់ ក្នុងនោះមានអ្នកជាសះស្បើយជាង ៥០០នាក់ និងអ្នកជំងឺកំពុងព្យាបាលសរុបជាង ៤០០នាក់ ហើយអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ-១៩ សរុប ៤នាក់ ជនជាតិខ្មែរទាំងអស់ (ស្រី៣)។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធិភាព រដ្ឋបាលខេត្ដ បាននិងកំពុងអនុវត្ដយ៉ាង ម៉ឺងម៉ាត់តាមសេច ក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងយុទ្ធនាការប្រយុទ្ធនឹងជំ ងឺកូវីដ-១៩ ក្នុងនោះខេត្ដ បានបន្ដត្រួត​ពិនិត្យរឹតបន្តឹង​ការធ្វើដំណើរចេញ-ចូលខេត្ដព្រះសីហនុ បិទខ្ទប់តំបន់ឆ្លងរាលដាលជំងឺ កូវីដ-១៩ បិទផ្អាកអាជីវកម្មចម្រុះ និងលំនៅឋាន ដែលមានការ​ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ។ល។ ទន្ទឹមនឹងការផ្សព្វផ្សាយ ណែនាំ រដ្ឋបាលខេត្ដ ក្រុង ស្រុក បានពិន័យអន្តរការណ៍​ជាប្រាក់ចំពោះអ្នកបើករថយន្ត និងម៉ូតូដែល  បានល្មើសលួចបន្លំ និងគេចវេះពីគោលដៅត្រួតពិនិត្យរថយន្តឆ្លងកាត់ចេញ-ចូលខេត្តព្រះសីហនុ (ត្រួតពិនិត្យចត្តាឡីស័ក) តាមអនុក្រឹត្យលេខ ៣៧អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។


បានចេញសេចក្តីណែនាំស្តីពីការធ្វើចត្តាឡីស័កដោយខ្លួនឯងរយ:ពេ ល១៤ថ្ងៃ ក្រោយពេលបានផ្ដល់វត្ថុសំណាកដើម្បីវិភាគកមេរោគកូវីដ-១៩​ បន្តស្រាវជ្រាវ និងអំពាវនា វដល់អ្នក ដែលមានការ ពាក់ព័ន្ធឱ្យស្ម័គ្រចិត្តមកយកវត្ថុសំ ណាក និងធ្វើចត្តាឡីស័កឱ្យ​បានត្រឹមត្រូវស្រប​តាមការណែនាំ​​របស់ក្រសួងសុខាភិបាល។ នេះជាការបញ្ជាក់ពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ។


ទាក់ទិនទៅនឹងវិធានការនេះ រដ្ឋបាលខេត្ដព្រះសីហនុ បាននិងកំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងប ង្ការជំងឺកូវីដ-១៩ ដោយបាន​ចេញសេចក្ដី​ជូនដំណឹងឱ្យប្រជាពលរដ្ឋ​ពន្លឿនការចុះឈ្មោះនៅតាមមូលដ្ឋានដើម្បីរៀបចំបញ្ជីឈ្មោះចាក់​វ៉ាក់សាំងនេះឱ្យបានទាន់ពេលវេលា។


ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ដ បានខិតខំមមាញឹកចាក់ជូនពលរដ្ឋទូទាំងខេត្ដរួមមាន៖ ១-វ៉ាក់សាំង Sinopharm ចាក់លើកទី១ បានជិត ៤ពាន់នាក់ និងចាក់លើកទី២ បានជាង ៣ពាន់នាក់។ ២-វ៉ាក់សាំង Covishield ចាក់លើកទី១ បានជាង ៧ពាន់នាក់ និងចាក់លើកទី២ បានជាង ២រយនាក់។ និង៣-វ៉ាក់សាំង Sinovac ចាក់លើកទី១ បានជិត ៦ពាន់នាក់ និងចាក់លើកទី២ បានជាង ២ពាន់នាក់។ ទន្ទឹមនឹងយុទ្ធនាការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្ដខេត្ដ ក៍មិនភ្លេចការងារជួយសង្គ្រោះដែរ ដោយក្រុមការងារខេត្ដ បានបន្ដនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋដែល​កំពុងជាប់ធ្វើ​ចត្តាឡីស័កជិត​២០០គ្រួសារ នៅតំនប់បិទខ្ទប់ទំនប់រលក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ៕ .អត្ថបទ​៖ គង៉ ប៊ុនថា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        724
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        420
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm