ប្រធានាធិបតី​ចិន​ជំរុញឱ្យមាន​សាមគ្គីភាព​ក្នុងដំណាក់កាល​ថ្មី​នៃ​ការឆ្លើយតប​វីរុស COVID-19

2023/01/02 06:51:28 pm        338

​ចិន៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​អំពាវនាវ​ឱ្យមាន​ការរួបរួម ខណៈ​ប្រទេស​នេះ​ឈាន​ចូល​ដំណាក់កាល​ថ្មី​នៃ​ការឆ្លើយតប​នឹង​វីរុស​ឆ្លង ​Covid-19​។ លោក Xi បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ឆ្នាំ​ថ្មី​របស់​លោក​តាម​ទូរទស្សន៍​រដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ផ្សេងទៀត​ ដែល​លោក​បាន​បញ្ជាក់​ពី​លទ្ធផល​នៃ​វិធានការ​ប្រឆាំង​វីរុស ​របស់​រដ្ឋាភិបាល​លោក​។ ​

​វីរុស ​Covid-19 បាន​រាលដាល​យ៉ាងខ្លាំង​នៅ​ទូទាំងប្រទេស​ចិន ចាប់តាំងពី​គោលនយោបាយ​តឹងរ៉ឹង​ត្រូវបាន​បន្ធូរបន្ថយ​កាលពី​ខែ​មុន​។ អ្នកជំនាញ​ព្រមាន​ថា ករណី​ឆ្លង​កំពុង​កើនឡើង​នៅក្នុង​ទីក្រុង​សៀង​ហៃ, ខេត្ត​ Hubei និង​កន្លែង​ផ្សេងទៀត​ទូទាំងប្រទេស​។ លោក Xi និយាយថា ពេលនេះ​យើង​បាន​ឈានចូល​ដំណាក់កាល​ថ្មី​នៃ​ការឆ្លើយតប​ទៅ​នឹង​វីរុស ​COVID-19 ដែល​បញ្ហា​ប្រឈម​ដ៏​លំបាក​នៅតែមាន​។ ​មនុស្ស​គ្រប់គ្នា​កំពុង​បន្ត​ដោយ​ភាពរឹងមាំ​ដ៏​អស្ចារ្យ ហើយ​ក្តីសង្ឃឹម​នឹង​មាននៅ​ចំពោះមុខ​យើង​។ យើង​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ហើយ​សាមគ្គីភាព​មានន័យថា​ជា​ជ័យជម្នះ​។

​លោក Xi បាន​និយាយ​សំដៅ​ទៅលើ​កោះ​តៃវ៉ាន់ ដោយ​លោក​បានបង្ហាញ​ពី​បំណងប្រាថ្នា​យ៉ាងខ្លាំង​ ដើម្បី​សម្រេចបាន​នូវ​អ្វីដែល​លោក​ហៅថា​ ការបង្រួបបង្រួម​កោះ​តៃវ៉ាន់​។ លោក​និយាយថា ប្រជាជន​នៅ​សងខាង​នៃ​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់​គឺជា​សមាជិក​នៃ​គ្រួសារ​តែមួយ​។ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ជនរួមជាតិ​របស់​យើង​នៅ​សងខាង​នៃ​ច្រក​សមុទ្រ​នឹងធ្វើ​ការរួម​គ្នា​ដោយ​ការឯកភាព ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរ​ភាពរុងរឿង​យូរអង្វែង​របស់​ប្រជា​ជាតិចិន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        59
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        119
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm