​មនុស្ស​ ១៤​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​ប្រដាប់អាវុធ​នៅ​ពន្ធនាគារ​ទីក្រុង Juarez ព្រំដែន​ម៉ិ​ក​ស៊ិ​ក​

2023/01/02 07:45:22 pm        277

​ម៉ិកស៊ិក៖ អាជ្ញាធរ​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា យ៉ាងហោចណាស់​មនុស្ស ១៤នាក់​បាន​ស្លាប់នៅក្នុង​ការវាយប្រហារ​ប្រដាប់អាវុធ​នៅ​ពន្ធនាគារ​មួយកន្លែង​ក្នុង​ទីក្រុង Juarez ព្រំដែន​ភាគ​ខាងជើង​។ រដ្ឋអាជ្ញា រដ្ឋ​Chihuahua បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ក្នុងចំណោម​អ្នកស្លាប់​ក្នុងការ​វាយប្រហារ​នៅក្នុង​ពន្ធនាគារ មាន​បុគ្គលិក​សន្តិសុខ ១០នាក់ និង​អ្នកទោស ៤នាក់ ខណៈ ១៣នាក់​ផ្សេងទៀត​បាន​រងរបួស ហើយ​យ៉ាងហោចណាស់​អ្នកទោស ២៤នាក់​បាន​រត់គេចខ្លួន​។

​វា​នៅ​ពុំទាន់​ដឹង​ច្បាស់​ភ្លាមៗ​នៅឡើយ​ទេ​ថា នរណា​ជា​អ្នក​ចាប់ផ្តើម​ការវាយប្រហារ​។ សាច់ញាតិ​របស់​អ្នកទោស​ម្នាក់ និយាយថា អ្នក​វាយប្រហារ​ទាំងអស់​មាន​អាវុធ​ល្អ​ជាង​នគរបាល​។​ ​រដ្ឋអាជ្ញា​និយាយថា ការស៊ើបអង្កេត​បឋម​បាន​រកឃើញថា​ អ្នក​វាយប្រហារ​បាន​ចូលមក​ដល់​ម៉ោង​ប្រហែល​ ៧​ព្រឹកម៉ោង​ក្នុង​តំបន់​ ​នៅ​ពន្ធនាគារ​ដោយ​រថពាសដែក​ហើយ​បាន​បាញ់ប្រហារ​។ ប៉ុន្មាន​នាទី​មុនអាជ្ញាធរ​បាន​រាយការណ៍​ពី​ការវាយប្រហារ​នៅក្បែរនោះ​ មកលើ​នគរបាល​ទីក្រុង ហើយ​ក្រោយ​ការដេញ​តាមបុរស ៤​នាក់​ត្រូវបាន​ចាប់ខ្លួន​ និង​រឹបអូស​បាន​រថយន្ត​មួយគ្រឿង​។

នៅ​តំបន់​មួយទៀត​នៃ​ទីក្រុង អ្នកបើកបរ​ពីរ​នាក់បាន​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់ ជា​អ្វីដែល​អាជ្ញាធរ​ចាត់ទុកថា​ជាការ​បំពាន​ប្រដាប់អាវុធ​។ រដ្ឋអាជ្ញា​ពុំបាន​បញ្ជាក់ថា ​តើ​ឧប្បត្តិហេតុ​ទាំង៣ ​នេះ​មានការ​ជាប់ទាក់ទង​គ្នា ​ឬ​យ៉ាងណា​នោះទេ​។​ ​កាលពី​ខែសីហា ទាហាន​ម៉ិ​ក​ស៊ិ​ក​រាប់រយ​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​ទីក្រុង Juarez បន្ទាប់ពី​ការប្រឈមមុខ​ដាក់គ្នា​នៅ​ពន្ធនាគារ ​រវាង​សមាជិក​ក្រុម​ជួញដូរ​ជា​គូប្រជែង​ពីរ​ក្រុម​បាន​បង្កឱ្យមាន​កុបកម្ម និង​ការបាញ់ប្រហារ​បណ្តាល​ឲ្យ​មនុស្ស ១១នាក់​ស្លាប់ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        151
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        230

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm