ឯកឧត្តម ប៉ែន កុសល្យ ចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៃវិទ្យាល័យតេជោសែនសំរោង

2023/01/02 08:12:53 pm        452

ឧត្តរមានជ័យ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ​អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅវិទ្យាល័យតេជោសែនសំរោង ខេត្តឧត្តរមានជ័យ និងមានការចូលរួមពីមន្ទីរស្ថាប័នពាក់ព័ន្ធនានា លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅព្រឹកថៃ្ងទី២មករាឆ្នាំ២០២៣នេះ។

ក្នុងពិធីនោះឯកឧត្តមប៉ែន កុសល្យ បានកោត​សសើរ​​ចំពោះថ្នាក់ដឹកនាំ​គ្រប់ជាន់ថ្នាក់​មន្ទីរស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អាណាព្យាបាល ​សប្បុរសជន ​គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលកន្លងមក បានពុះពារ​រាល់ឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយ​ស្មារតី​ទទួលខុសត្រូវខ្ពស់ ​សាមគ្គីភាព ​ភក្តីភាព​និងមុះមុត ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ​និងធានាផ្តល់នូវ​ការរៀន​សូត្រតាមគ្រប់រូបភាពដល់សិស្សានុសិស្ស ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ អូសបន្លាយអស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ ។

ឯកឧត្តមអភិបាលខេត្ត បានជំរុញបន្ថែមអោយលោក គ្រូ អ្នកគ្រូទាំងអស់​ត្រូវ​បន្តដើរតួនាទីជា​បុគ្គល​នាំមុខ​និងជាឪពុកម្តាយទី២ ​ជា​មគ្គុទ្ទេសក៍​ និងជាអ្នកស្រាវជ្រាវ ​ជាទីប្រឹក្សា​ ជាអ្នក​ច្នៃប្រឌិត ត្រូវ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាពខ្លួនបន្តទៀតជាប្រចាំទាំងផ្នែកចំណេះដឹង ទាំង​វិធីសាស្ត្រ​បង្រៀន​ រួមទាំងការ​ប្រើប្រាស់​បច្ចេកវិទ្យាព័ត៌មាន​ទំនើប​ទាន់សម័យ​ និងភាសាបរទេស ដើម្បី​ចំណេះដឹងថ្មីៗគរុកោសល្យល្អៗ ដើម្បីមកបង្ហាត់បង្រៀនដល់សិស្សឱ្យ​មានចំណេះដឹងទូលំទូលាយ និង​អភិវឌ្ឍន៍ខ្លួនទៅជាពលរដ្ឋដើម្បី​ជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគតផងដែរ។

ជាមួយគ្នានោះ​ឯកឧត្តម ​បាន​អំពាវនាវ​ឲ្យ​សិស្សានុសិស្ស យុវជន យុវនារីទាំងអស់​ត្រូវបន្ត​ខិត​ខំរៀន​សូត្រ​និង​ស្រាវជ្រាវ​ឲ្យបាន​ខ្ជាប់ខ្ជួន​ ​និង​ចូលរួមឲ្យបាន​សស្រាក់សស្រាំ​ដើម្បី​ការ​រីកចម្រើន​នៅ​ក្នុង​គ្រួសារក៏ដូចជាសង្គម ​និងប្រទេសជាតិយើងទាំងមូល​គឺ​សិស្សានុសិស្ស​ត្រូវនៅ​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​ ។

តាមរបាយការណ៍របស់លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ​សម្រាប់ឆ្នាំសិក្សាថ្មី២០២២ នេះ​ចំនួនសិស្សដែលជាបេក្ខជន​ចុះឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់ឌុប) មានចំនួន១៦៤៧នាក់ ឆ្នាំមុនមានត្រឹមតែ១៤២៨នាក់ តែប៉ុណ្តោះ​កើនឡើងជាង១០០នាក់។ ក្នុងនោះ​សិស្សប្រឡងជាប់ ១០៨២នាក់ ស្រី៦០១នាក់​សិស្សបា​ន​និទ្ទេសA​ ចំនួន៦នាក់ ​និទ្ទេសBចំនួន៤៩នាក់ ស្រី២៩នាក់ និទ្ទេសC ចំនួន២១៥នាក់ ស្រី១០៣នាក់ និទ្ទេសDចំនួន៤៦៣នាក់ ស្រី២៦០នាក់ និង​និទ្ទេសEចំនួន៤៨៨នាក់ ស្រី២៨៦នាក់៕ អត្ថបទ៖ សារិទ្ធ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm