ពលរដ្ឋនៅរាជធានីភ្នំពេញ ចាប់ផ្តើមសម្រុកទៅចាក់វ៉ាក់សាំងដូសជំរុញទី៦

2023/01/02 08:50:21 pm        344

ភ្នំពេញ៖ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ​នៅថ្ងៃនេះ បានចាប់ផ្តើមសម្រុកទៅចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ដូសជំរុញទី៦ ដើម្បីបង្កើនអង់ទីគ័រទប់ទល់នឹងការវាយលុកពីជំងឺនេះ ។

ពលរដ្ឋ មកចាក់វ៉ាក់សាំងកូវីដនៅមណ្ឌលសុខភាពស្ទឹងមានជ័យ ​រាជធានីភ្នំពេញ នាថ្ងៃទី២ ខែមក រានេះ បានប្រាប់BTVឱ្យបានដឹងថា​ ការស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ ​ដូសជំរុញទី៦ គឺដើម្បីបង្ការខ្លួន​ពីជំងឺ កូវីដ-១៩ និងមិនចង់ឱ្យជំងឺនេះរីករាលដាលឡើងវិញនោះទេ។

ក្រៅពីនេះ ពួកគេបានសម្ដែង​ការសប្បាយ ចិត្ត និងអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា ​ដែលសម្រេចឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ទទួលបានចាក់វ៉ាក់សាំង​ដូសជំរុញជាបន្តបន្ទាប់ ​ដោយឥតគិតថ្លៃ ។

អ្នកគ្រូពេទ្យ ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ ​បានឱ្យដឹងដែរថា បច្ចុប្បន្ននៅ មណ្ឌលសុខភាព ​មានវ៉ាក់សាំងកូវីដ-១៩ ​ពីប្រភេទរួមមាន៖ Pfixzer និង Sinova សម្រាប់ចាក់​ជូនប្រជា ពលរដ្ឋ មានទាំងដូសមូលដ្ឋាន ​និងជំរុញ ​ហើយប្រជាពលរដ្ឋ បន្តមកទទួលការ​ចាក់​វ៉ាក់សាំងកូវីដ ជាហូរហែ។

ក្រៅពីនេះ អ្នកគ្រូពេទ្យ​បានជំរុញដល់ប្រជាពលរដ្ឋ ដែលត្រូវដល់វេនចាក់វ៉ាក់សាំងដូសជំរុញទី៣ ទី៤ ទី៥ ​និងជាពិសេសដូសជំរុញទី៦​ ដែលចាប់ផ្តើមពីថ្ងៃនេះតទៅ សូមរួសរាន់មកទទួលការ​ចាក់វ៉ាក់សាំង ឱ្យគ្រប់ៗគ្នា។

កន្លងទៅថ្មីនេះ​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស បាន​ចេញសេចក្តីជូនដំណឹង​ស្តីពីដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ដូសជំរុញទី៤ ដល់​កុមារ អាយុពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ, ​ចាក់សាំងដូសជំរុញទី៥ ​ដល់កុមារអាយុពី៥ឆ្នាំ ដល់​ក្រោម​១២ឆ្នាំ និង ដូសជំរុញទី៦ ​ដល់មន្រ្តីជួរមុខ ​អាជ្ញាធរ ​និងប្រជាពលរដ្ឋទូទៅ ​តាម​ការ​ស្ម័គ្រចិត្ត។ ការចាក់វ៉ាក់សាំងដូស ​ជំរុញជូនដល់មន្រ្តីរាជការ ​និងកូនចៅមន្រ្តីរាជការស៊ីវិល នៅថ្នាក់ជាតិ នឹង​ចាប់ផ្តើមពីថ្ងៃទី០៩ ​ខែមករានេះតទៅ ។

ដោយឡែកការចាក់វ៉ាក់សាំងដូសជំរុញក្នុងក្របខណ្ឌរាជធានី-ខេត្ត ​នឹងត្រូវផ្សព្វផ្សាយសេចក្តី ជូន​ដំណឹងដោយដែនសមត្ថកិច្ចរបស់ខេត្តរៀងៗខ្លួន ៕អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm