បវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ចាប់ផ្ដើមនៅថ្ងៃទី២ ខែមករា

2023/01/02 09:10:01 pm        313

ភ្នំពេញ៖ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ​ពីមតេយ្យសិក្សា ​ដល់ថ្នាក់វិទ្យាល័យ​បានចាប់ផ្ដើម​បវេសនា​កាល​ឆ្នាំសិក្សាថ្មី ​នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ។

ក្រសួងអប់រំ យុវជន និងកីឡា បានបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ សម្រាប់គ្រឹះស្ថាន សិក្សាសាធារណៈទាំងអស់នៅថ្ងៃទី ២ខែមករា ឆ្នាំ២០២៣នេះ។

ការបើកបវេសនកាលនៅតាមសាលារៀននីមួយៗ ​ធ្វើឡើងក្រោមរូបភាព ​ដោយមានវត្តមាន អាជ្ញាធរ​មូលដ្ឋាន គណៈគ្រប់គ្រងសាលា ​គ្រូបង្រៀន សិស្ស​ ក៏ដូចជាអាណាព្យាបាលមួយចំនួន​។

សម្រាប់សិស្សនៅវិទ្យាល័យបាក់ទូក ​ដែលបានទៅសាលាក្នុងថ្ងៃដំបូងនេះ តាមការសង្កេត​គឺនៅតែ​បន្តរក្សា​វិធាន​ការការពារ។

សិស្សនៅបន្តពាក់ម៉ាសការពារ បានល្អប្រសើរ ទោះសព្វថ្ងៃបញ្ហាកូវីដ-១៩ នៅកម្ពុជា ពុំមានការឆ្លងច្រើន​យ៉ាងណាក្ដី។ ថ្ងៃដំបូងនៃការបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ​ពួកគាត់ជាសិស្ស បានបង្ហាញក្ដីរីករាយ ​ដោយភ្ជាប់ជាមួយការប្ដេជ្ញាខិតខំរៀនសូត្រ និងគោរពវិន័យសាលា ដើម្បីក្លាយជាសិស្សល្អ។

ក្នុងឱកាសបើកបវេសនកាលនេះ លោក តូច កន្តាល់ នាយកវិទ្យាល័យបាក់ទូក បានណែនាំដល់​សិស្ស​នូវចំណុចមួយចំនួនផងដែរ។ ចំណុចសំខាន់ទី ១ គឺណែនាំឱ្យសិស្សគ្រប់រូបត្រូវតែបប្រឹងប្រែង​រៀនសូត្រ មិនថាកម្រិតថ្នាក់នោះទេ។ ​ចំណុចសំខាន់មួយទៀត ​គឺណែនាំឱ្យសិស្សត្រូវគោរព បទបញ្ជាផ្ទៃក្នុងសាលា ​ប្រតិបត្តិវិន័យឱ្យបានខ្ជាប់ខ្ជួន។

ការគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរនេះ គឺទទួលបានពីកិច្ច​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាល ក្នុង​ការបំពេញការងារជាច្រើន។ ​ជាពិសេសគឺយុទ្ធនាការចាក់វ៉ាក់សាំង ​សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយ​មិនគិតថ្លៃ ចាប់តាំងពីដូសទី ១ ​ឈានដល់ការប្រកាសឱ្យចាក់ដូសជំរុញទី ៦ ដែលប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទើបប្រកាសអនុញ្ញាតនាពេលថ្មីៗនេះ។

ការគ្រប់ស្ថានការណ៍កូវីដ-១៩ ​មិនឱ្យមានការផ្ទុះរីករាលដាលខ្លាំងនេះ គឺបានអនុញ្ញាតឱ្យសាលា​រៀន​បើកដំណើរបានទាំងស្រុងរយៈពេលពេញមួយឆ្នាំរួចមកហើយ ​សម្រាប់ឆ្នាំសិក្សា ២០២០-២០២១៕អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        95
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm