រុស្ស៊ី​បន្ត​ការវាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ​ថ្មី ខណៈ​លោក Zelenskyy ជូនពរ​ឆ្នាំ​ថ្មី​ឲ្យ​ទាំងអស់គ្នា​ទទួលបាន​ជ័យជំនះ​

2023/01/02 09:39:43 pm        419

​អ៊ុយក្រែន៖ យោធា​រុស្ស៊ី​បាន​បន្ត​វាយប្រហារ​លើ​ទីក្រុង​នានា​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ ដែល​ឆ្នាំ​ថ្មី​ឈានចូល​មកដល់​។ យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយថា ខ្លួន​បាន​ស្ទាក់​ចាប់​យាន​ដ្រូ​ន​ផលិត​ដោយ​ប្រទេស​អ៊ីរ៉ង់​ចំនួន ៤៥​គ្រឿង​ដែល​រុស្ស៊ី​បាន​បញ្ជូន​មក​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ និង​ព្រឹក​ថ្ងៃអាទិត្យ​។

អភិបាលក្រុង Kyiv និយាយ​ថា ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​របស់​រុស្ស៊ី​បាន​កំណត់​គោលដៅ​ទៅលើ​ទីតាំង​ថាម​ពល និង​បាន​បំផ្លាញ​អគារ​ហេដ្ឋារចនាសម្ព័ន្ធ​។ អនុប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Kyrylo Tymoshenko បាន​និយាយ​នៅក្នុង​ការ​បង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ការ​បាញ់​ផ្លោង​របស់​រុស្សី​នៅ​ទីក្រុង Kherson ភាគ​ខាងត្បូង​បាន​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ២០​នាក់​ផ្សេងទៀត​រង​របួស រួម​ទាំង​អ្នកសារព័ត៌មាន​ជប៉ុន​ម្នាក់ និង​បាន​បំផ្លាញ​មន្ទីរពេទ្យ​កុមារ​។ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​អ៊ុយ​ក្រែ​ន លោកស្រី Bridget Brink បាន​បង្ហោះ​សារ​លើ​បណ្តាញ ​Twitter ថា រុស្ស៊ី​បាន​វាយប្រហារ​យ៉ាង​ឃោរឃៅ និង​កំសាក​មកលើ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ដើមឆ្នាំ​ថ្មី​នេះ​។ លោកស្រី​និយាយថា អាមេរិក​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ថា អ៊ុយ​ក្រែ​ន​នឹងមាន​ជ័យជំនះ​នៅ​ឆ្នាំ​២០២៣​។

ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការវាយប្រហារ​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​របស់ខ្លួន ​បាន​ផ្តោត​លើ​ទីតាំង​ផលិត​យាន​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន​។ ក្រសួង​បាន​អះអាងថា រុស្ស៊ី​អាច​ទប់​ទល់នឹង​ការវាយប្រហារ​ភេរវកម្ម​របស់​ក្រុង​គី​វ​មកលើ​រុស្ស៊ី​នាពេល​អនាគត​។ ជាមួយគ្នានេះប្រធានាធិបតី​លោក Volodymyr Zelenskyy បាន​និយាយ​ថា បំណងប្រាថ្នា​តែមួយគត់​របស់លោក​ ស​ម្រា​ប់​ប្រជាជន​អ៊ុយ​ក្រែ​ន​ទាំងអស់​សម្រាប់​ឆ្នាំ២០២៣ គឺ​ជ័យជំនះ ហើយ​បាន​សម្រេចចិត្ត​បន្តដំណើរ​ទៅមុខទៀត ខណៈ​ប្រទេស​នេះ​ព្យាយាម​ដើម្បី​ជ័យជំនះ​។ លោកនិយាយថា យើង​ត្រៀមខ្លួន​រួចជាស្រេច​ប្រយុទ្ធ​ដើម្បី​សេរីភាព​។ ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានចាប់ផ្តើម​ការ​លុកលុយ​របស់លោកមកលើអ៊ុយ​ក្រែ​នកាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ដោយ​ចាត់ទុកថា​ជា «​ប្រតិបត្តិការ​សឹក​ពិសេស​» ហើយ​លោក​បាន​ប្រើ​សុន្ទរកថា​ឆ្នាំ​ថ្មី​ផ្ទាល់ខ្លួន​ ដើម្បី​ប្រមូលផ្តុំ​ប្រជាជន​រុស្ស៊ី​ឲ្យ​គាំទ្រ​ទាហាន​ដែល​កំពុង​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        117
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm