ប្រទេស​កាន់តែច្រើន​ទៀត​ដាក់​ការ​រឹតត្បិត​លើ​អ្នកដំណើរ​ចេញពី​ចិន ខណៈ​ករណី​ឆ្លង​វីរុស​ COVID-19 កើនឡើង​

2023/01/02 10:07:45 pm        503

ចិន៖ ​មាន​ប្រទេស ​និង​ដែនដី​កាន់​តែ​ច្រើន​បាន​អនុវត្តន៍​ការ​រឹតត្បិត​លើ​អ្នកដំណើរ​ចេញពី​ប្រទេស​ចិន ស្រប​ពេល​ករណី​​ឆ្លង​វីរុស COVID-19 កើន​ឡើង ខណៈ​ប្រទេស​អូស្ត្រាលី និង​កាណាដា​កំពុង​តម្រូវ​ឲ្យ​មាន​លទ្ធផល​តេស្ត​អវិជ្ជ​មាន​វីរុស​នេះ សម្រាប់​គ្រប់​អ្នកដំណើរ​ទាំងអស់​ចេញពី​ចិនដីគោក ទីក្រុង​ហុងកុង និង​ម៉ា​កាវ​។

​ការ​រឹតត្បិត​ចុងក្រោយ​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ ខណៈ​មន្ទីរពេទ្យ​នានា​ផ្ទុក​អ្នកជំងឺ​លើស​ចំណុះ​ និង​មាន​ពិធី​បុណ្យ​សព​នៅ​តាម​ផ្ទះ​ជាច្រើន​ទូទាំង​ប្រទេស​ចិន។ ​ក្នុង​រយៈកាល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស បារាំង អ៊ីតាលី អេ​ស្ប៉ា​ញ ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង​កោះ​តៃវ៉ាន់​ក៏បាន​ដាក់​ការ​រឹតត្បិត​ ដោយ​តម្រូវ​ឲ្យ​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​លើ​អ្នកដំណើរ​មកដល់​ ចេញពី​ប្រទេស​ចិន​ផង​ដែរ។ ប្រទេស​ម៉ាឡេស៊ី​និយាយ​ថា ខ្លួន​នឹង​ស្កែ​ន​គ្រប់​អ្នកដំណើរ​ទាំងអស់ រួម​ទាំង​មកពី​ប្រទេស​ចិន ចំណែក​ហ្វីលីពីន​វិញ​បាន​និយាយ​ថា ​ខ្លួន​នឹង​រឹតត្បិត​ការ​ត្រួត​ពិនិត្យ​លើ​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ទាំងអស់ លើ​អ្នកដំណើរ​មកដល់​ពី​ប្រទេស​ចិន​។ ​

​ក្រុម​អ្នក​ជំនាញ​សុខភាព​សកល​និយាយ​ថា ​វីរុស​ដែល​មកពី​ជំងឺ ​COVID-19 ​ទំនងជា​កំពុង​ឆ្លង​ដល់​មនុស្ស​រាប់​លាន​នាក់​ក្នុង​មួយថ្ងៃ បន្ទាប់ពី​ទីក្រុង​ប៉េកាំង​បោះ​បង់​ចោល​គោលនយោបាយ​គ្មាន​វីរុស ​COVID-19 ឬ zero-COVID” នៃ​វិធានការ​បិទ​ខ្ទប់​ដ៏​តឹងរ៉ឹង និង​ការ​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​កាលពី​ខែ​មុន​។ គណៈកម្មការ​សុខភាព​ជាតិក៏បាន​បញ្ឈប់​ការ​ចេញ​ផ្សាយ​ទិន្នន័យ​ប្រចាំថ្ងៃ​នៃ​ករណី​ឆ្លង ​និង​ស្លាប់​ផង​ដែរ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        67
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        395
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm