តំណាងរាស្ត្រកំពង់ចាម ផ្ដល់ផ្លូវបីខ្សែដល់ពលរដ្ឋ នៅស្រុកជើងព្រៃ មុនឆ្លងឆ្នាំ

2023/01/03 12:23:00 am        117

កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធាន ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ បានអញ្ជើញសម្ពោធសមិទ្ធផលផ្លូវ ដែលទើបកសាងរួចចំនួន ៣ខ្សែ សម្រាប់​ជាកាដូរចំណងដៃ​មុននិងបិទបញ្ចប់ទំព័រសករាជឆ្នាំចាស់ ២០២២ ផ្លាស់ចូលឆ្នាំថ្មី​ឆ្នាំសកល​២០២៣ ផ្ដល់​ជូន​ដល់​បងប្អូនប្រជា ពលរដ្ឋនៅឃុំផ្ដៅជុំ។

​ឯកឧត្តមបណ្ឌិត ម៉ា ឈឿន មានប្រសាសន៍ថា រាល់សមិទ្ធិផលទាំងឡាយ ដែលកើត​ឡើងជាបន្តបន្ទាប់ នៅ​តាម​មូល​ដ្ឋាន ជាការយកចិត្តទុកដាក់ផ្ទាល់ពីក្រុមការងារ ក៏ដូចជាអាជ្ញា​ធរមូលដ្ឋាន ក្នុង​ការ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សមិទ្ធិ​ផល​ក្នុង​មូល​ដ្ឋានឲ្យបានរីកចម្រើន សំដៅ​បម្រើនូវប្រយោជន៍ជាចាំបាច់ជូនដល់ប្រជាពលរដ្ឋ​។

ឯកឧត្តម បានបន្តថា ទន្ទឹមនឹងសមិទ្ធលហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋាន​ក៏នៅមាន​សមិទ្ធផលធំៗ របស់​សង្គមជាតិ​ជា​ច្រើនទៀត ដែលបាននឹងកំពុងលេចឡើងជាបន្តបន្ទាប់តាម​រយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន ជានាយក​រដ្ឋមន្ត្រី ក្នុងនោះ មានសមិទ្ធិផលមួយចំនួន​បានសម្ពោធដាក់ឲ្យ ប្រើ​ប្រាស់​រួច​ហើយ និងមួយ​ចំនួនកំពុងបន្តបើកការដ្ឋានសាងសង់​ជាបន្តបន្ទាប់ទៀតផងដែរ​។

ឯកឧត្តមប្រធានក្រុមការងារ បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា នឹងមិនធ្វើឲ្យអ្នក​គាំទ្រខកបំណងឡើយ ដោយ​ខិត​ខំបម្រើសេចក្តីត្រូវការជូនប្រជាពលរដ្ឋ តាមរយៈការបន្ត​កសាង​សមិទ្ធផលផ្សេងៗជាបន្តទៀត ជាមួយ​នឹង​ការ​ប្រកាស​ផ្ដល់ជូនផ្លូវក្រាលគ្រួសក្រហម ចំនួនមួយបន្ថែមទៀត និងពិនិត្យលើសំណើធ្វើផ្លូវលំមួយខ្សែទៀត ដែល​ពល​រដ្ឋ​បាន​លើកជា​សំណើរឡើងផងដែរ​។

ជាមួយគ្នានេះ ឯកឧត្តម ម៉ា ឈឿន បានជំរុញឲ្យក្រុមការងារ ក៏ដូចជាអាជ្ញាធរនៅគ្រប់ មូលដ្ឋាន​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​បន្ថែមទៀត ក្នុងការដោះស្រាយសេចក្តីត្រូវការចាំបាច់ ជូន​ប្រជាពលរដ្ឋរួមទាំងសេវាតម្រូវការចាំបាច់ និង​សេវា​សំណូមពរផ្សេងៗ ហើយបានស្នើឱ្យថ្នាក់​ដឹកនាំគ្រប់មូលដ្ឋាន ត្រូវបន្តជំរុញលើការអភិវឌ្ឍ​មូលដ្ឋាន និង​ខិតខំ​អនុវត្ត​ឲ្យ​បាន​ល្អនូវ​គោលនយោបាយភូមិឃុំ​មានសុវត្ថិភាព ធ្វើយ៉ាងណានៅតាមមូលដ្ឋាននីមួយៗ មិនត្រូវឲ្យ កើត​មាន​អំពើ​ចោរ​កម្ម​លួចឆក់ ប្លន់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដោយធានាឲ្យ បាននូវ​សុវត្ថិភាព​ល្អ​នៅ​គ្រប់​មូលដ្ឋាន​ជូនប្រជាពលរដ្ឋ​៕ អត្ថបទ៖ សុខ​រិទ្ធ



អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        83
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        150
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm