អ្នករកស៊ីដឹកម្នាស់ទៅលក់ផ្សារនាគមាស រស់នៅស្រុករុក្ខគិរីម្នាក់ ឆ្លងជំងឺកូវីដ១៩ និងសាច់ញាតិ ០៧នាក់ ត្រូវយកសំណាក

2021/04/27 09:59:58 am        169

បាត់ដំបង៖ បុរសជាអ្នករកស៊ីដឹកម្នាស់ទៅលក់នៅផ្សារនាគមាស ក្នុងរាជធានីភ្នំពេញ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានឆ្លងជំងឺកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយសមាជិកគ្រួសារចំនួន ០៧នាក់ ត្រូវបានក្រុមគ្រូពេទ្យយកសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័ក ហើយអាជ្ញាធរកំពុងស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀត។

លោក ស្រី ប៊ិន ប៉ូឡែន អភិបាលស្រុករុក្ខគីរី ខេត្តបាត់ដំបង បានឲ្យដឹងថា បុរសឈ្មោះ យ៉ាន គឹមយ៉ា អាយុ ២៧ឆ្នាំ រកស៊ីដឹកម្នាស់ពីស្រុករុក្ខគីរី ទៅលក់នៅរាជធានីភ្នំពេញ ត្រូវបានមន្រ្តីសុខាភិបាល ពិនិត្យរកឃើញថាមានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

លោកស្រីអភិបាលស្រុក បានបញ្ជាក់ថា ដោយមានការពាក់ព័ន្ធដោយផ្ទាល់ គឺសមាជិកគ្រួសាររបស់គាត់ សរុបចំនួន ០៧នាក់ ត្រូវបានពិនិត្យយកសំណាក ចំណែកអ្នកពាក់ព័ន្ធផ្សេងៗទៀត បានតម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន និងមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា បុរសមានវិជ្ជមានកូវីដ១៩នេះ កាលថ្ងៃទី១១ ខែមេសា បានដឹកម្នាស់ទៅលក់នៅផ្សារនាគមាស និងនៅថ្ងៃទី១២ បានត្រឡប់មកផ្ទះនៅបាត់ដំបងវិញ ជាមួយមនុស្សចំនួន ០២នាក់ទៀត។

សេចក្តីប្រកាសព័ត៌មានបន្តថា បន្ទាប់ពីមកដល់ផ្ទះវិញ សម្រាក់នៅជាមួយប្រពន្ធ (ជាគ្រូបង្រៀន បានចាក់វ៉ាក់សាំងចំនួន២លើក) និងកូនចំនួន ០២នាក់ទៀត ប៉ះពាល់ជាមួយមិត្តភក្តិក្នុងភូមិចំនួន ១៥នាក់ ប៉ះពាល់ប្រយោលមនុស្សចំនួន ២០នាក់ កំពុងធ្វើចត្តាឡីស័ក នៅអនុវិទ្យាល័យមោងឫស្សី ដែលអ្នកទាំងនោះសំណាកលើកទី១ គឺអវិជ្ជមាន។

ប្រភពបន្ថែមថា បន្ទាប់ពីទទួលលទ្ធផលវិជ្ជមានបុរសខាងលើ ត្រូវបាននាំមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយមន្ទីរសុខាភិបាលខេត្ត កំពុងប្រកាសរកអ្នកបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ជាមួយគាត់ ឬអ្នកធ្លាប់បានចេញចូលរកស៊ីម្នាស់ជាមួយគ្នានៅផ្សារនាគមាស សូមទំនាក់ ទំនងបន្ទាន់តាមរយៈទូរស័ព្ទលេខ ០១២ ៤១៦ ២៤៧ និងមួយខ្សែទៀត ០១៧ ៦៤៦៩៦៦ ដើម្បីប្រឹក្សាសុខភាព និងយកសំណាក៕ អត្ថបទ: បាន សុខរិទ្ធ


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm