កម្មករកាត់ដេរ សម្តែងការដឹងគុណ និងអរគុណរដ្ឋាភិបាល ខណៈប្រាក់ឈ្នួលថ្មី​ចាប់ផ្តើម​អនុវត្ត​ពី​ដើម​ឆ្នាំ​នេះតទៅ

2023/01/03 05:42:06 pm        417

ភ្នំពេញ៖ គិតចាប់ពីខែមករា ឆ្នាំ២០២៣នេះតទៅ ប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន ២០០ដុល្លារ របស់​កម្មករ​និយោជិត ក្នុងវិស័យឧស្សាហកម្មកាត់ដេរ នឹងត្រូវដាក់ឲ្យអនុវត្តជាផ្លូវការ។ ទន្ទឹមនេះ កម្មករ-កម្មការនី បាន​បង្ហាញនូវទឹកមុខសប្បាយរីករាយ និង​សម្តែង​ការ​អរគុណ​ ចំពោះ​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់ថ្នាក់ នៃ​រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំ។

ក្រុមកម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីជី ក្លូរី ស្ថិតនៅខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ តាមរយៈទូរទស្សន៍ព័ត៌មាន ប៊ីធីវី បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃនេះទាំងការរស់នៅ និងការប្រកបការងារ គឺមានភាពល្អប្រសើរច្រើន ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និងមិនខ្វះខាតដូចពេលមុនៗទេ ដូចជាប្រាក់ឈ្នួលកើនឡើងជារៀងរាល់ឆ្នាំ, ពេល​ឈឺ​ទៅ​ពេទ្យ​ក៏​គ្មាន​ការបង់ប្រាក់។ លើសពីនេះទៀតនោះ លែងមានការព្រួយបារម្ភទៀតហើយ នៅ​ពេល​ឈាន​ដល់​អាយុ​ចូលនិវត្តន៍ ពួកគាត់ ក៏នឹងអាចទទួលប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដូច​ទៅ​នឹង​មន្រ្តី​រាជការផងដែរ។

លោក សំ វុទ្ធី សហជីពមូលដ្ឋាន នៃសំឡេង​យុវជនខ្មែរ បានបញ្ជាក់ឲ្យដឹងដែរថា ជាការ​កត់​សម្គាល់ រហូតមកដល់ពេលនេះ ការបំពេញការងារ និងការយល់ដឹងនានារបស់កម្មករ-កម្មការនី គឺ​ល្អ​ប្រសើរ​ជាង​មុន​ច្រើន​ណាស់។ លោកជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នឹង​ជំរុញ​ឲ្យប្រាក់ឈ្នួលអប្បបរមា មានការកើនឡើងបន្តទៅមុខទៀត ហើយសង្ឃឹមទៀតថា ជាមួយ​នឹង​ការ​តម្លើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំនេះ តម្លៃបន្ទប់ជួល និង​ទំនិញ​នានា​សូម​រក្សា​ថ្លៃ​នៅ​ដដែល ដើម្បី​ជួយសម្រួលការរស់នៅរបស់កម្មកររោងចក្រ។

សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ សម្លៀក​បំពាក់ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ពីចំនួន ៣៥ដុល្លារ ក្នុងឆ្នាំ១៩៩៧ រហូតដល់ចំនួន ២០០ដុល្លារ ក្នុងឆ្នាំ២០២៣នេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am       
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm