ប្រទេស​កាន់តែ​ច្រើន​ឡើង​បិទទ្វារ ខណៈ​ភ្ញៀវ​បរទេស​ជនជាតិ​ចិន​ត្រៀម​ធ្វើដំណើរ​ចេញ​ពីប្រទេស​ជាថ្មី​

2023/01/03 05:56:20 pm        427

​ចិន៖ ខណៈ​ការឆ្លង​វីរុស COVID-19 នៅក្នុង​ប្រទេស​ចិន​នៅតែ​បន្ត​កើន​ឡើង និង​ស្រប​ពេល​ដែល​ក្ដី​បារម្ភ​កើន​ឡើង​កាន់តែខ្លាំង​ជុំវិញភាព​ជឿជាក់​នៃ​របាយការណ៍ និង​លំដាប់​ករណី​ឆ្លង​របស់​ប្រទេស​នេះ ប្រទេស​រាប់​សិប​បាន​ប្រកាស​ការ​រឹតត្បិត​ថ្មី​លើ​ការ​មក​ដល់​របស់​អ្នកដំណើរ​ពី​ប្រទេស​ចិន នៅ​ពេល​ដែល​ពលរដ្ឋ​ចិន​ជាច្រើន​ត្រៀម​ធ្វើដំណើរ​ចេញទៅ​បរទេស​។

​ប្រទេស​មួយ​ចំនួន​រួម​ទាំង​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​កំពុង​ដាក់​ចេញ​ឡើងវិញនូវ​វិធាន​ការ​ធ្វើ​តេស្តរ​កវី​រុស ​COVID-19 ​មុន​ការហោះហើរ​ សម្រាប់​អ្នក​ទាំងឡាយ​ហោះហើរ​ចេញពី​ប្រទេស​ចិន​។ ​ចំណែក​ប្រទេស​ផ្សេងទៀត​ដូចជា ជប៉ុន និង​អ៊ីតាលី​កំពុង​តម្រូវ​ឲ្យ​ធ្វើតេស្ត​ពេល​មក​ដល់ និង​ការ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែកសម្រាប់​អ្នក​ទាំង​ឡាយ​​ដែល​មាន​វិជ្ជមាន​វីរុស​នេះ។ ​ប្រទេស​មួយ​គឺម៉ា​រ៉ុ​ក​បានសម្រេច​ចិត្ត​ហាមប្រាម​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន លើ​គ្រប់​អ្នកដំណើរ​ទាំងអស់​មកពី​ប្រទេស​ចិន ជា​វិធានការ​មួយ​ដែល​ចូល​ជា​ធរមាននៅ​ថ្ងៃ​អង្គារ​នេះ​។

​ការ​រឹតត្បិត​ថ្មី​មិនបាន​បន្ធូរបន្ថយ​ទាំងស្រុង​ទេ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​បាន​ចាប់ផ្តើម​បោះបង់ចោល​គោលនយោបាយ​គ្មាន​វីរុស​ COVID-19 របស់​ខ្លួន​កាលពី​ខែ​មុន​ បន្ទាប់ពី​ការ​តវ៉ា​ជា​សាធារ​ណៈ​ដ៏​កម្រ​។ ​យ៉ាងណាក៏ដោយ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​សំខាន់​របស់​ចិន បាន​ជម្នះ​នឹង​ភាព​ត្រជាក់ និង​ការ​ឆ្លង​រាលដាល​វីរុស COVID-19 ​ដើម្បី​វិលត្រឡប់​មកកាន់​ជីវិត​តាម​ធម្ម​ជាតា​របស់​ពួកគេ​វិញ​កាលពី​ថ្ងៃ​ចន្ទ​ ទី​២ ខែ​មករា​។ នៅក្នុង​ទីក្រុង​ប៉េកាំង​មនុស្ស​បាន​ប្រមូលផ្ដុំ​គ្នា​ជិះ​កង់​កម្សាន្ត​នៅលើ​បឹង​ទឹកកក ជិត​មួយខែ​ក្រោយ​ចិន​បន្ធូរបន្ថយ​វិធានការ​គ្មាន​វីរុស ដើម្បី​ទទួលយក​យុទ្ធសាស្ត្រ​រៀន​រស់នៅ​ជាមួយ​វីរុស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm