ខ្មែរ ប៊ែវើរីជីស រីករាយនាំយកព្រឹត្តិការណ៍ឆ្លងឆ្នាំដ៏ធំផ្តល់ការកម្សាន្ត ជូនពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ

2023/01/03 06:06:24 pm        736

 ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានសេចក្តីសោមនស្សរីករាយជាខ្លាំង​ដែលបាន​នាំ​យក​នូវ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំដ៏​ធំអស្ចារ្យ Cambodia Countdown Concert 2023 ដោយបានបិទបញ្ចប់ទៅដោយជោគជ័យ និង​បន្សល់ទុ​កនូវ​អនុស្សាវរី​យ៍ដ៏មានអត្ថន័យជូនដល់ពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ។

ព្រឹត្តិការណ៍ឆ្លងឆ្នាំនេះត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី៣០ និងថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២២ ដោយ​មាន​ការ​ចាក់​ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV News ក្រោមការឧបត្ថម្ភផ្តាច់មុខដោយ Cambodia Beer របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ធ្វើឡើងនៅឯពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ ព្រឹត្តិការណ៍ឆ្លងឆ្នាំ​នេះ​មាន​ការ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​អញ្ជើញ​ចូល​រួម​​​ពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី ៧ នៃរដ្ឋសភា និងជា​អ្នក​តំណាង​រាស្រ្ត​ខេត្តកំពង់ស្ពឺ​, ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ, ឯកឧត្តម យឹម សុខុម ប្រធាន​ក្រុម​ប្រឹក្សា​ខេត្តកំពង់ស្ពឺ, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។  

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស​ដែល​ឧបត្ថម្ភ​ផ្តាច់​មុខ​រៀបចំ​ព្រឹត្តិការណ៍​នេះ ក៏ដូចជាអំណរគុណចំពោះអាជ្ញាធរខេត្ត ស្ថាប័នជាដៃគូសហការនានា និង​សប្បុរស​ជន​ទាំង​អស់ ដែលបានចូលរួមធ្វើឱ្យការឆ្លងឆ្នាំថ្មី ២០២៣ ប្រព្រឹត្តទៅយ៉ាងជោគជ័យ។

ក្រៅពីការប្រគំតន្រ្តីដ៏ធំអស្ចារ្យ ព្រឹត្តិការណ៍ឆ្លងឆ្នាំនេះក៏មានកម្មវិធីកម្សាន្តសប្បាយៗជាច្រើន ការ​បង្វិល​កង​យក​រង្វាន់ពី Cambodia Beer កម្មវិធីប្រគល់រង្វាន់ទឹកប្រាក់២ម៉ឺនដុល្លារជូនដល់អតិថិជន១៥នាក់ពី Cambodia Beer រង្វាន់ម៉ូតូ Honda Click ចំនួន ១០គ្រឿងពី Cambodia Beer រង្វាន់ម៉ូតូ Honda Dream ចំនួន៤ គ្រឿងពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងរង្វាន់ម៉ូតូ Honda Beat ចំនួន ៥ គ្រឿង​ពី​ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល។

បន្ថែមពីនេះ ក៏មានការបាញ់កាំជ្រួចអបអរសាទរលើផ្ទៃអាកាសបែកចេញជាពន្លឺ និងពណ៌ដ៏ស្រស់ស្អាត បង្កើត​នូវបរិយាកាសដ៏មានអត្ថន័យ និង​អនុស្សាវរី​យ៍ដ៏អស្ចារ្យ​មិន​អាច​បំភ្លេច​បាន​ជូន​ដល់​បងប្អូន​ពលរដ្ឋ​រស់​នៅ​ខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាលើការផលិតភេសជ្ជៈ និងស្រាបៀរ ដែល​បច្ចុប្បន្ន​ក្រុម​ហ៊ុន​មានផលិតផលល្បីៗជាច្រើនដូចជាស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ភេសជ្ជៈ ICY COOL ទឹកក្រូចអាយស៍​ IZE និងទឹកបរិសុទ្ធ កម្ពុជា។ ក្រុមហ៊ុននឹង​បន្ត​នាំ​យក​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត ដើម្បីផ្តល់ការកម្សាន្តជូនពលរដ្ឋកម្ពុជានាពេលខាងមុខ៕

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        77
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm