ប្រធាន FIFA គ្រោង​ស្នើឱ្យ​គ្រប់​ប្រទេស​ទាំង ២១១ ដាក់ឈ្មោះ​កីឡដ្ឋាន​តាម​វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Pele

2023/01/03 06:10:06 pm        135

​បាល់ទាត់៖ ប្រធាន FIFA លោក Gianni Infantino និង​ប្រធាន​សហព័ន្ធ​បាល់ទាត់​អាមេរិក​ឡាទីន CONMEBOL លោក Alejandro Dominguez បាន​ជួប​ពិភាក្សា​គ្នា​ មុន​ចូលរួម​ពិធីបុណ្យ​សព​វីរ​បុរស​បាល់ទាត់​ប្រេ​ស៊ី​ល​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

​​លោក Gianni Infantino បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា ពួកយើង​នាំគ្នា​កាន់ទុក្ខ​មរណភាព​លោក Pele លោក​ចង់​ស្នើឱ្យ​គ្រប់​សហព័ន្ធ​បាល់ទាត់​ទាំងអស់​ មានការ​គោរព​វិញ្ញាណក្ខន្ធ​មួយ​នាទី​មុន​ការប្រកួត​របស់​ពួកគេ ហើយ​លោក​ក៏​នឹង​ស្នើសុំ​គ្រប់​ប្រទេស​ទាំង ២១១ គួរតែ​ដាក់ឈ្មោះ​កីឡដ្ឋាន​ណាមួយ​របស់​ពួកគេ​តាម​ឈ្មោះ​លោក Pele​។ មនុស្ស​រាប់ពាន់​នាក់​បាន​ជួបជុំគ្នា​នៅ​កីឡដ្ឋាន Vila Belmiro នៅ​ទីក្រុង Santos ដែល​ជា​ស្រុកកំណើត​របស់​លោក Pele​។ ​មឈូស​ដាក់​សាក​សព​លោក Pele ត្រូវ​បាន​គេ​តម្កល់​នៅ​កណ្ដាល​ទីលាន​បាល់ទាត់​នៃ​កីឡដ្ឋាន​របស់​ក្លិប ​Santos ដែល​ជា​ក្លិប​លោក Pele ចំណាយ​ពេល​ក្នុង​អាជីព​បាល់ទាត់របស់​គាត់ចាប់​ពី​ឆ្នាំ​១៩៥៦ ដល់ ១៩៧៤​។

​​វីរ​បុស​ប្រេ​ស៊ី​ល​លោក Pele ដែល​បាន​ទទួល​មរណភាព​ក្នុង​វ័យ ៨២​ឆ្នាំ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​កំពូល​កីឡាករ​បាល់ទាត់​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។​ ​​លោក Pele បាន​ស៊ុត​បញ្ចូល​ទី​សរុប ១២៨១គ្រាប់ ក្នុងការ​បង្ហាញខ្លួន ១៣៦៣ប្រកួត​កាន់​កំណត់ត្រា​ពិភពលោក និង​ឈ្នះ​ពាន​សំខាន់ៗ​ជាច្រើន​ក្នុង​អាជីព ២១ឆ្នាំ​ជា​កីឡាករ​បាល់ទាត់​។​ ​​ស្នាដៃ​ដែល​មិនអាច​បំភ្លេចបាន​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់លោក Pele នោះ​គឺ​លោក​បាន​ជួយ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ឈ្នះ​ពាន​ជើងឯក​ពិភពលោក ៣លើក​នៅ​ឆ្នាំ១៩៥៨ ១៩៦២ និង ១៩៧០៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        5
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm