លោក Zelensky និយាយថា រុស្ស៊ី​គ្រោង​បំបាក់​អ៊ុយ​ក្រែ​ន​តាមរយៈ​យុទ្ធនាការ​វាយប្រហារ​អូស​បន្លាយ​

2023/01/03 06:22:42 pm        392

​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​និយាយថា រុស្ស៊ី​កំពុង​មាន​ផែនការ​យុទ្ធនាការ​អូស​បន្លាយ​នៃ​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​ ដើម្បី​បំបាក់​អ៊ុយ​ក្រែ​ន​។​

​លោក Volodymyr Zelensky និយាយ​ថា ​លោក​បាន​ទទួល​របាយការណ៍​ពី​ទីភ្នាក់ងារ​ចារកម្ម​ដែល​លើក​ឡើង​ថា ​ទីក្រុង Moscow នឹង​បើក​ការវាយប្រហារ​ដោយ​ប្រើ​យាន​ដ្រូ​ន Shahed បង្កើត​ឡើង​ដោយ​អ៊ីរ៉ង់​។​ របាយការណ៍​នេះ​មាន​ឡើង ​បន្ទាប់ពី​អ៊ុយ​ក្រែ​ន​បើក​ការវាយប្រហារ​ដោយ​រ៉ូ​កែ​ត​ ដែល​ខ្លួន​និយាយ​ថាបាន​សម្លាប់​ទាហាន​រុស្ស៊ី​រាប់​រយ​នាក់​នៅ​ក្នុង​តំបន់ Donbas​។ ​នៅ​ក្នុង​ការ​ទទួល​ស្គាល់​ដ៏​កម្រ​មួយ​នៃ​ការ​បរាជ័យ​ក្នុង​សមរភូមិ រុស្ស៊ី​បាន​និយាយ​ថា ​ការវាយប្រហារ​នោះ​បាន​សម្លាប់​ទាហាន​របស់​ខ្លួន​ចំនួន ​៦៣​នាក់។

​ថ្លែង​ក្នុង​សុន្ទរកថា​ពេលយប់​របស់​លោក​នៅ​ក្នុង​រដ្ឋធានី លោក Zelensky បាន​និយាយ​ថា រុស្ស៊ី​មាន​ផែនការ​វាយបំបាក់​អ៊ុយ​ក្រែ​ន​ដោយ​រលក​អូស​បន្លាយ​នៃ​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​។ ​លោក​ថា យើង​ត្រូវតែ​ធានា​ឲ្យ​បាន ហើយ​យើង​នឹង​ធ្វើ​គ្រប់យ៉ាង​ ដើម្បី​ធ្វើ​ឲ្យ​គោលដៅ​របស់​ក្រុម​ភេរវ​ករ​បរាជ័យ ​ដូចជា​ផែនការ​ផ្សេងទៀត​ដែរ​។ ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ទំនងជា​បាន​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ខណៈ​ទីក្រុង Moscow បើក​ការវាយប្រហារ​លើ​ទីក្រុង​ជាច្រើន និង​ស្ថានីយ​ថាមពល​ទូទាំង​ប្រទេស​កាលពី​ ៣​យប់​កន្លងទៅ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        35
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        67
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm