គិត​ត្រឹម​ពេលនេះ​មាន​អ្នក​ចុះឈ្មោះ​ប្រណាំង​រថយន្ត​សន្តិភាព​ជិត ១០០​នាក់​ហើយ​

2023/01/03 06:43:13 pm        93

​​ប្រណាំង​រថយន្ត​៖ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​សន្តិភាព​ឆ្នាំ​២០២៣ នៅ​ទីលាន ១២​ម៉ូ​ទ័​រ​ផាក​ដែល​រៀបចំ​ដោយ​ក្លឹប OFF ROAD គោព្រៃ​មណ្ឌល​គិ​រី សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​មណ្ឌល​គិ​រី គាំទ្រ​ដោយ​ក្លឹប​មហា​គ្រួសារ​រថយន្ត Off Road កម្ពុជា និង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជាដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១៣ ​ដល់​ទី​១៥ ខែ​មករា ឆ្នាំ​២០២៣​ ខាងមុខនេះ មាន​កីឡាករ​ប្រណាំង​រថយន្ត Off Road ជាតិ និង​អន្តរជាតិ​ចុះឈ្មោះ​ចំនួន ​៦៦​នាក់​មកពី ​៤​ប្រទេស​មាន​ប្រទេស​ថៃ វៀតណាម ឡាវ និង​កម្ពុជា​ជា​ម្ចាស់ផ្ទះ​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ​ព្រំ រស្មី ប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ប្រណាំងរ​ថយន្ត Off Road សន្តិភាព​ឆ្នាំ​២០២៣ នាទី​លាន​ ១២ម៉ូ​ទ័​រ​ផាក​កាល​ពីពេល​ថ្មីៗ​នេះ​។​

​លោក​បន្ត​ថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែ​ធ្នូ​ កីឡាករ​ជាតិ និង​អន្តរជាតិ​បាន​ចុះឈ្មោះ​ចំនួន​ ៦៦​នាក់​ស្មើនឹង​៧០ ​ទៅ ​៨០ នៃ​ការ​រំពឹង​ទុក​ថា​នឹង​ទទួល​បាន​ពី ​៨០ ​ទៅ​ ៩០​រថយន្ត​ចូលរួម​មហា​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Off Road សន្តិភាព​ឆ្នាំ​២០២៣ ដើម្បី​អបអរ​ការ​សម្ពោធ​ទីលាន​ស្តង់ដារ​អន្តរជាតិ​ធំ​ជាង​គេ​នៅ​កម្ពុជា​គឺ​ទីលាន ១២​ម៉ូ​ទ័​រ​ផាក ដែល​សាងសង់​លើ​ផ្ទៃដី​ទំហំ ៩៣​ហិច​តា​នា​ខេត្ត​ប៉ែក​ឦ​សាន្ត​នៃ​ប្រទេស​កម្ពុជា ជាមួយ​នឹង​ការប្រកួត​កីឡា​ផ្សេងៗ​ទៀត​ផង​ដែរ​។ លោក ព្រំ រស្មី បន្ថែម​ថា ការប្រកួត​រថយន្ត Off Road នេះ​ចែកចេញជា​ ៣ Class មាន Class A សម្រាប់​កីឡាករ​ជំនាញ (Hard core),Class B កីឡាករ​មធ្យម (light core)​ និង Class C សម្រាប់​កីឡាករ​ចូលរួម​ដំបូង (Overland)។ ហើយ​សម្រាប់ Class A អ្នករៀបចំ​រូបនេះ​ភ្ញាក់​ផ្ញើ​ល​ដោយមាន​អ្នក​ចុះឈ្មោះ​ច្រើន​រហូត​ជាង​ ៣០​រថយន្ត រីឯ Class B និង C មាន​ជាង​ ១០​រថយន្ត​ប៉ុណ្ណោះ​។

ជាមួយគ្នានេះ​លោក ព្រំ រស្មី បាន​បញ្ជាក់​ថា ១២​ម៉ូ​ទ័​រ​ផាក​គឺជា​ទីលាន​ធំជាងគេ និង​លេខ​១ នៅ​កម្ពុជា មាន​ផ្លូវ​ប្រណាំង​បែប​ធម្មជាតិ និង​ផ្លូវ​បែប​កែច្នៃ និង​មាន​ផ្លូវ​ជាង ​១០​ខ្សែ​ដែល​អាច​ប្រណាំង​បាន​ មាន​គ្រប់​ស្ថានភាព​ផ្លូវ គ្រប់​រស់​ជាតិ ថ្ម ទឹក ភក់​ជាដើម ដែល​អ្នក​ជំនាញ​ប្រណាំង​រថយន្ត Off Road រូប​នេះ​ធ្លាប់​ឆ្លងកាត់​ប្រណាំង​ជាច្រើន​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ ​លោក ព្រំ រស្មី ក៏បាន​ស្នើអោយ​គ្រួសារ​រថយន្ត Off Road ទាំងអស់​ចូលរួម​អោយ​បាន​គ្រប់ៗ​គ្នា ទៅ​តាម​ប្រភេទ​រថយន្ត និង Class ដែល​គណៈកម្មការ​រៀប​ចំ កុំ​អោយ​មានការ​បារម្ភ រថយន្ត​ធម្មតា​មិន​ទាន់​កែច្នៃ​ក៏​អាច​ប្រណាំង​បាន​នៅ Class C , ចំនែក​ឯ​រថយន្ត​កែច្នៃ​កម្រិត​មធ្យម​ប្រណាំង​នៅ Class B កម្រិត​មធ្យម​ដូចគ្នា រីឯ​កីឡាករ​ខ្លាំងៗ​ប្រណាំង​ជាមួយ​កីឡាករ​កម្រិត​អន្តរជាតិ​នៅ Class A ដើម្បី​ប្រជែង​យក​ពានរង្វាន់​ការ​ប្រណាំង​រថយន្ត Off Road សន្តិភាព​ឆ្នាំ​២០២៣​។

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Off Road សន្តិភាព​ឆ្នាំ​២០២៣ នៅ​ទីលាន ១២​ម៉ូ​ទ័​រ​ផាក​ក៏​មាន​ការប្រណាំង​ម៉ូតូ Super Cross និង​ប្រណាំង​រថយន្ត Rally។ អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ កីឡាករ​ដែល​ទទួល​បាន​ជយលាភី​លេខ​១ ទាំងអស់​នឹង​ក្លាយ​ជា​អគ្គរាជទូត​សុច្ឆន្ទៈ​របស់​ទីលាន ១២​ម៉ូ​ទ័​រ​ផាក ជាមួយ​នឹង​ប្រាក់ឧបត្ថម្ភ​ប្រចាំ អម​នឹង​ពានរង្វាន់​១ និង​ប្រាក់​លើកទឹកចិត្ត ដើម្បី​អបអរ​ពិធី​សម្ពោធ​ទីលាន​ស្តង់ដារ​អន្តរជាតិ​ធំជាងគេ​នៅ​កម្ពុជា​ផងដែរ​៕

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        66
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm