បណ្ណាល័យជាតិកំពុងរៀបចំរក្សាឯកសារសំខាន់ៗក្នុងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីងាយស្រួលដល់ការស្រាវជ្រាវ

2023/01/03 07:08:48 pm        613

ភ្នំពេញ៖ បណ្ណាល័យជាតិ កំពុងរៀបចំរក្សាទុកនូវឯកសារសំខាន់ៗផ្សេងៗ ​ក្នុងប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធ្វើឱ្យមានភាពងាយស្រួលដល់ការសិក្សាស្រាវជ្រាវ ​ខណៈឯកសារនៅក្នុងបណ្ណាល័យមួយនេះ កំពុងមានអ្នក ​ចាប់អារម្មណ៍អានច្រើន ​ពីមួយឆ្នាំទៅមួយឆ្នាំ ​ទាំងជនជាតិខ្មែរ ​និងបរទេស ។

ក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី៣ ខែមករា នេះ លោកស្រី ខ្លូត វិបុលឡា ប្រធានបណ្ណា ល័យជាតិ និងជាអនុប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា បច្ចុប្បន្ន បណ្ណាល័យជាតិ មានតម្កល់ទុកនូវក្រាំង សាស្ដ្រាស្លឹករឹត ឯកសារ និងសៀវភៅចាស់ថ្មី ជាង ១២ម៉ឺនក្បាល ដែលជាច្បាប់ និងរដ្ឋបាលសម្រាប់ប្រទេសកម្ពុជា និងឥណ្ឌូចិន ក៏ដូចជាសៀវភៅអំពីសិល្បៈ សាសនា ការធ្វើដំណើរ និងប្រវត្តិសាស្ត្រកម្ពុជាផងដែរ ។

លោកស្រី បានបញ្ជាក់ថា ដើម្បីថែរក្សាឯកសារទាំងអស់នេះឲ្យកាន់តែគង់វង្ស ​បណ្ណាល័យជាតិ បាន​រៀបចំរក្សាទុកឯកសារសំខាន់ៗ​ មានដូចជាសៀវភៅ កាសែត ទស្សនាវដ្ដី សាស្ត្រាស្លឹករឹត និងរូបភាព ចំណាស់ៗក្នុងប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងកាន់តែផ្ដល់នូវភាពងាយស្រួលដល់អ្នកអាន ស្រាវជ្រាវ ព្រោះឯក សារនោះ ​មានទាំងខ្មែរ និងភាសារបារាំង ជាដើម ។

ព្រះរតនៈវិសុទ្ធិវង្ស គាន សារ៉ាត់ ព្រះរាជាគណៈកិត្តិយស ​និងជាព្រះគ្រូសូត្រវត្តព្រះពុទ្ធ ឃោសា ចារ្យ (វត្តចិនដំដែក) ​មានថេរៈដីកាគាំទ្រចំពោះសកម្មភាពបំផុសការអាន ​ដែលមានប្រយោជន៍ និងជួយ ​បង្កើតពុទ្ធិដល់អ្នកអាន ក៏ដូចជាលើកស្ទួយវិស័យអប់រំនៅកម្ពុជា តាមរយៈការបង្កើត​បណ្ណាល័យ ការតាំង ពិព័រណ៍ ឬកម្មវិធីផ្សេងៗរបស់រាជរដ្ឋាភិបាល និងដៃគូនានា ។

លោកស្រី ខ្លូត វិបុលឡា បានបញ្ជាក់ថា កំណើនអ្នកចូលអាន ​ឬសិក្សាស្រាវជ្រាវ ក្នុងបណ្ណាល័យ ជាតិ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ​ជាពិសេសនិស្សិត ដែលធ្វើសារណាបញ្ចប់ការសិក្សា ដែល កាលពីឆ្នាំ២០២២ ​មានអ្នកចូលអានប្រមាណជាង១ម៉ឺននាក់ ​ខណៈបណ្ណាល័យជាតិ ក៏បាន​រៀបចំតាំង ពិព័រណ៍សៀវភៅ ចំនួន៩លើកមកហើយ ​ដើម្បីលើកស្ទួយដល់ការអានសៀវភៅ និង​លើកទឹកចិត្តដល់អ្នក និពន្ធ និងស្រាវជ្រាវ ៕ អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm