ឯកឧត្តម សុខ ឥសាន៖ ការចូលរួមជាមួយបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដោយឯករាជ្យ

2023/01/03 07:26:03 pm        447

ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការបន្តចូលរួម​ជីវភាព នយោបាយពីសំណាក់គណបក្សដទៃ ​ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការ​សម្រេចដ៏ឯករាជ្យ របស់ ​ប្រជាពលរដ្ឋម្នាក់ៗ ។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ​បានប្រាប់BTV​នៅថ្ងៃទី៣ ខែមករា នេះថា ​ពិតណាស់ មួយរយៈចុងក្រោយ មានបណ្តាថ្នាក់ដឹកនាំ ​សមាជិក-សមាជិកា របស់​គណបក្ស​នានា ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​ ជាបន្តបន្ទាប់ ទាំងនៅ​រាជធានីភ្នំពេញ ​និងតាមបណ្តាខេត្ត ដែលនេះគឺជាការប្រើប្រាស់សិទ្ធិនយោបាយ​របស់​ប្រជាពលរដ្ឋ ជឿជាក់លើគណបក្ស ​នយោបាយណា ​ដែលខ្លួនពេញចិត្ត។

ឯកឧត្ដម បានបញ្ជាក់បន្ថែមថា ការចេញពីគណបក្សមួយទៅគណបក្សមួយ ជា​សិទ្ធិសម្រេចរបស់ ប្រជាពលរដ្ឋម្នាក់ៗ ស្របទៅតាមគោលការណ៍ច្បាប់ ​ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ​ក៏ដូចជាច្បាប់ ស្តីពីការ ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ ស្តីពីគណបក្សនយោបាយ ។ ការចូលរួមជីវភាពនយោបាយ​ របស់បុគ្គលមកពីគណបក្សនានា ត្រូវឈរលើការសម្រេចចិត្តដោយ​ឯករាជ្យ និងមិនត្រូវបានអូសទាញ ទិញទឹកចិត្ត សម្លុត ឬគំរាមកំហែងនោះទេ ។

ឆ្លើយតបចំពោះភាពចាំបាច់ នៃការចូលជាសមាជិកពីគណបក្សនានាបន្ថែម ​ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ទៀតថា ទោះបីគណបក្សប្រជាជន មានសមាជិក-សមាជិការហូតជាង៦លាននាក់ក្តី ប៉ុន្តែបើប្រជាជនណាយល់ឃើញអំពីកម្មវិធីនយោបាយរបស់គណបក្សផ្សេងមិនត្រឹមត្រូវ គឺ​គណបក្សប្រជាជន បើកទ្វារទូលាយទទួល និងស្វាគមន៍ជានិច្ច ។

ឯកឧត្តម សុខ ឥសាន បានបន្ថែមថា​ លក្ខណៈពិសេស ដែលនាំឲ្យសមាជិកគណបក្សដទៃចូលរួម ជាមួយ​គណបក្សប្រជាជនកម្ពុជានោះ​ ដោយសារគណបក្ស ​មានកម្មវិធីនយោបាយត្រឹមត្រូវ ហើយ​ផ្អែក លើគុណសម្បត្តិផ្សារភ្ជាប់ផលប្រយោជន៍ជាតិ ​និងប្រជាជន ក៏ដូចជាឆ្លើយតបសំណូមពរ​ត្រូវការ និងបម្រើផលប្រយោជន៍របស់ប្រជាជន ​សំដៅធានាជីវភាពប្រជាជនកាន់តែប្រសើរ ៕

អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        55
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm