លោក Biden និយាយថា សហរដ្ឋអាមេរិក​មិន​ពិភាក្សា​អំពី​សមយុទ្ធ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងត្បូង​ទេ

2023/01/03 09:33:19 pm        631

​អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ពិភាក្សា​អំពី​សម​យុទ្ធ​នុយក្លេអ៊ែរ​រួមជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​នោះ​ទេ ដោយ​លោក Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ គឺ​ផ្ទុយ​ពី​ការ​និយាយ​លើកឡើង​របស់​សម​ភាគី​កូរ៉េខាងត្បូង ខណៈ​ភាព​តានតឹង​កំពុង​ផ្ទុះឡើង​ជាមួយ​ប្រទេស​កូរ៉េខាងជើង​។ ​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk-yeol បាន​និយាយថា ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​វ៉ាស៊ីន​តោន​នឹង​ពិភាក្សាគ្នា​អំពី​សមយុទ្ធ​រួម ដែល​អាចធ្វើ​ទៅបាន​ដោយ​ប្រើប្រាស់​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក ខណៈ​មេដឹកនាំ​កូរ៉េខាងជើងលោក Kim Jong Un បានចាត់ទុក​កូរ៉េខាងត្បូង​ថា​ជាសត្រូវ​ដែល​ពុំមាន​ការសង្ស័យ​។ លោក Biden និយាយ​នៅ​ពេល​ត្រូវបាន​សួរ​ដោយ​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​ថា​ តើ​លោក​នឹង​ពិភាក្សា​អំពី​សមយុទ្ធ​នុយក្លេអ៊ែរ​រួមជាមួយ​កូរ៉េខាងត្បូង​ដែរឬទេ លោក​បាន​ឆ្លើយថា​ទេ​។ លោក​ទើបតែ​ត្រលប់​មកពី​វិស្សមកាល​នៅ​កោះ Virgin សហរដ្ឋអាមេរិក ជា​កន្លែង​ដែល​លោក​ត្រូវបាន​អមដំណើរ​ដោយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក Jake Sullivan។​

​ការអត្ថាធិប្បាយ​របស់​លោក Yoon នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ការអំពាវ​នាវ​របស់លោក​សម្រាប់ «​ការត្រៀម​សម្រាប់​សង្គ្រាម​» ជាមួយនឹង​សមត្ថភាព​ដ៏​លើសលប់ បន្ទាប់ពី​មួយឆ្នាំ​នៃ​ការសាក​ល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ដ៏​ច្រើន​បំផុត​ក្នុង​កំណត់ត្រា និង​ការឈ្លានពាន​ចូល​ដោយ​យាន​ដ្រូ​ន​របស់​កូរ៉េខាងជើង មក​ក្នុងប្រទេស​កូរ៉េខាងត្បូង​កាលពី​សប្តាហ៍​មុន​។ ​លោក Yoon បាន​និយាយថា អាវុធ​នុយក្លេអ៊ែរ​ជា​កម្មសិទ្ធិ​របស់​សហរ​ដ្ឋ​អាមេរិក ប៉ុន្តែ​ការធ្វើផែនការ ការចែករំលែក​ព័ត៌មាន សមយុទ្ធ និង​ការបណ្តុះបណ្តាលនឹង​ធ្វើឡើង​រួមគ្នា​ដោយ​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​។ លោក Yoon និយាយថា ការធ្វើផែនការ និង​សមយុទ្ធ​រួម មានបំណង​អនុវត្ត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នូវ​ការរារាំង​បន្ថែម​របស់សហរដ្ឋអាមេរិក ហើយ​ថា​ទីក្រុង​វ៉ាស៊ីនតោន​ក៏មាន​ភាព​វិជ្ជមាន​ផងដែរ​អំពី​គំនិត​នេះ​។ ពាក្យ​ថា «​ការរារាំង​បន្ថែម​» មានន័យថា សមត្ថភាព​របស់​យោធា​អាមេរិក ជាពិសេស​កងកម្លាំង​នុយក្លេអ៊ែរ​របស់ខ្លួន នឹង​ទប់ស្កាត់​ការវាយប្រហារ​មកលើ​ស​ម្ព័​ន្ធ​មិត្ត​របស់​សហរ​ដ្ឋ​អាមេរិក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        371
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        418
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        395

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm