មីយ៉ាន់ម៉ា៖ យោងតាមសារព័ត៌មានក្នុងស្រុកឲ្យដឹងថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅក្រុងទីក្រុង Dawei បានវាយប្រហារក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារ ដោយប្រើកាំភ្លើងគ្រាប់ពិត និងគ្រាប់បែកដៃកាលពីថ្ងៃពុធ ដោយបានធ្វើឱ្យមនុស្សជាច្រើនរងរបួស និងត្រូវបានចាប់ខ្លួនរួមទាំងសិស្សវិទ្យាល័យមួយចំនួន និងអ្នកសារព័ត៌មានម្នាក់ផងដែរ។

កាសែតក្នុស្រុក និងគេហទំព័រព័ត៌មានអនឡាញ Dawei Watch បានរាយការណ៍ថា ក្រុមបាតុករបានដើរក្បួនឆ្លងកាត់ ទីក្រុងភាគខាងត្បូងសហភាពមីយ៉ាន់ម៉ានៅពេលព្រឹកព្រលឹម នៅពេលដែលពួកគេបានរត់ចូលទៅក្នុងហ្វូងនគរបាល។ ក្រុមនេះរួមមាននិស្សិត និងគ្រូបង្រៀនមកពីសាកលវិទ្យាល័យបច្ចេកទេស ព្រមទាំងជាវិស្វករផងដែរ។ មនុស្សភាគច្រើនបានស្លៀកសម្លៀកបំពាក់ពណ៌ខៀវដើម្បីរំឭកដល់លោក វីនទីន ជាអ្នកកាសែត និងជាអ្នកទោសនយោបាយដែលបានជាប់ពន្ធនាគាររយៈពេល ១៩ឆ្នាំដែលនៅតែមិនទាន់ដោះលែងនៅឡើយ។
យោងតាមសមាគមជួយអ្នកទោសនយោបាយ ដែលឃ្លាំមើលចំនួនអ្នកស្លាប់ និងការចាប់ខ្លួនបាននិយាយថា ចាប់តាំងពីរដ្ឋប្រហារកម្លាំងសន្តិសុខបានសម្លាប់អ្នកតវ៉ា និងអ្នកឈរមើលយ៉ាងហោចណាស់ចំនួន ៧៣៨នាក់។ សមាគមនេះនិយាយថា មនុស្សជាង ៣២០០នាក់កំពុងជាប់ឃុំនៅឡើយ ក្នុងចំណោមមេដឹកនាំស៊ីវិលដែលបានទម្លាក់ចេញពីតំណែង គឺលោកស្រី Aung San Suu Kyi និងលោកប្រធានាធិបតី Win Myint៕
អត្ថបទ៖ សុខមាន