មនុស្ស​ជាច្រើន​មក​គោរព​ព្រះ​សព​របស់​អតីត​សម្តេច​ប៉ាប Benedict នៅ​វិហារ St. Peter's

2023/01/03 10:09:45 pm        566

​អ៊ីតាលី៖ មនុស្ស​រាប់ម៉ឺន​នាក់​បាននាំគ្នា​មកកាន់​ព្រះវិហារ St. Peter's Basilica កាលពី​ថ្ងៃ​ចន្ទដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អតីត​សម្តេច​ប៉ាប Benedict ទី​១៦ ដែល​ព្រះ​សព​របស់​ព្រះអង្គ​កំពុង​ដាក់​តម្កល់​ នៅមុន​ពិធីបុណ្យ​ព្រះ​សព​ក្នុង​សប្តាហ៍​នេះ​។

សម្តេច​ប៉ាប Benedict ទី​១៦ បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ព្រះ​ជន្មាយុ​ ៩៥​ព្រះវស្សា​ក្នុង​ទី​អា​រ៉ា​ម​នៅ​បូរី​វ៉ា​ទី​កង់​ដ៏​ស្ងប់ស្ងាត់​មួយ​កន្លែង ដែល​ព្រះអង្គ​បាន​គង់នៅ​ចាប់​តាំង​ពី​ការលាលែង​ពី​តំណែង​ ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ក្នុង​ឆ្នាំ​២០១៣​។ ព្រះ​សព​របស់​សម្តេច​ប៉ាប Benedict ត្រូវ​បាន​ដង្ហែ​នៅមុន​ពេលព្រឹក​ព្រលឹម​ តាម​សួនច្បារ​បូរី​វ៉ា​ទី​កង់​ពី​ទី​អា​រ៉ា​ម​ទៅកាន់​កន្លែង​មួយ ​នៅមុខ​ទីសក្ការៈ​សំខាន់​នៃ​ព្រះវិហារ​ធំ​បំផុត​របស់​គ្រឹ​ស្ត​សាសនា​។​

​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី​លោកស្រី Giorgia Meloni និង​ប្រធានាធិបតី​លោក Sergio Matarella ក៏បាន​ចូល​រួម​ជាមួយ​ហ្វូង​មនុស្ស​កាន់ទុក្ខ​នៅ​ក្នុង​ព្រះវិហារ Saint Peter's Basilica កាលពី​ថ្ងៃ​ចន្ទ ខណៈ​ពួក​គេ​បាន​គោរព​ដល់​អតីត​សម្តេច​ប៉ាប Benedict ទី​១៦​។​ នាយករដ្ឋមន្ត្រី និង​ប្រធានាធិបតី​បាន​ចូលរួម​ដាច់ដោយឡែក​ពី​គ្នា​ក្នុង​ពិធី​តម្កល់​ព្រះ​សព​។ មេដឹកនាំ​ទាំង២ ​បាន​ចំណាយ​ពេល​មួយសន្ទុះ​នៅ​ស្ងៀម​គោរព​វិញ្ញាណក្ខន្ធ ​មុន​ពេល​ស្វាគមន៍ និង​ចាប់ដៃ​អ្នក​កាន់ទុក្ខ​ផ្សេងទៀត​ពេល​ចេញ​ដំណើរ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm