កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះរៀបចំសណ្ដាប់ធ្នាប់ និងបាញ់ទឹកលាងសម្អាតនៅបេនឡានផ្សារថ្មី

2023/01/03 10:14:26 pm        879

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញចុះរៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាននិងបាញ់ទឹកលាងសម្អាត​នៅតំបន់បេនឡានផ្សារថ្មី ដើម្បីឱ្យមាសសោភណ្ឌភាពឡើងវិញ ព្រោះនៅចំណុចនេះ​គឺ​ចំ​កណ្ដាល​ទីក្រុង​ផងដែរ ដែលក្រុមអ្នករត់រថយន្តឈ្នួលបានចោលសំរាម និងបន្ទោសបង់ ធ្វើឱ្យជះក្លិន ដល់​ពលរដ្ឋដែលមានផ្ទះរស់នៅក្បែរនោះ ។

សូមជម្រាបជូនថា ទីតាំងបេនឡានផ្សារថ្មីនេះ ស្ថិតនៅតាមបណ្ដោយមហាវិថីមុនី្នវង្សកែង​ជាមួយ​នឹងផ្លូវលេខ១២៦ មូលដ្ឋានសង្កាត់ផ្សារថ្មីទី២ ​ខណ្ឌដូនពេញរាជធានីភ្នំពេញ។

លោក ចាប ឌីណា អភិបាលរងនៃគណៈអភិបាល ​ខណ្ឌដូនពេញ បានឲ្យដឹងថា តំបន់នេះ​ត្រូវបាន​ពលរដ្ឋដែលមានផ្ទះរស់នៅក្បែរនោះសំណូមពរមកអាជ្ញាធរ ឲ្យជួយ​រៀបចំ​សណ្ដាប់ធ្នាប់​បរិស្ថានអនាម័យ​ឡើងវិញ ។

លោក បានបន្ថែមថា មាន​ក្រុមអ្នករត់រថយន្តឈ្នួល​ បានចតរថយន្តគ្មាន​សណ្ដាប់ធ្នាប់បង្ករ​មាន​ការកកស្ទះ និងចោលសំរាមគ្មាន​សណ្ដាប់ធ្នាប់ត្រឹមត្រូវ ថែមទាំង​បន្ទោសបង់ក្បែរៗ​កង់ឡាន​របស់ខ្លួន បណ្ដាលឱ្យជះក្លិន​ដល់​ការរស់នៅរបស់ពួកគាត់។ដូច្នេះនៅព្រឹកថ្ងៃទី០៣​ ខែ មករា ឆ្នាំ២០២៣ ​ដោយមានការណែនាំពីលោក ជា ខេមា ​អភិបាលនៃខណៈអភិបាលខណ្ឌដូនពេញ​បានឲ្យលោក ចាប ឌីណា ​អភិបាលរងទទួលបន្ទុកសណ្ដាប់ធ្នាប់អនាម័យ​ បរិស្ថាន ដឹកនាំ​កម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់នៅតំបន់បេនឡានផ្សារថ្មីនេះ​ដើម្បីឲ្យមាន​សោភណភាព​ឡើងវិញ និងមានបាញ់ទឹកលាងសម្អាតនៅតំបន់នោះ ដែលក្រុមអ្នករត់រថយន្តឈ្នួល​បាន​បន្ទោសបង់ ​និងចោលសំរាមជាដើម។

ជាចុងក្រោយអភិបាលរងសំណូមពរដល់ក្រុមអ្នករថយន្តឈ្នួលទាំងអស់​សូមជួយចូលរួមសហការ​ជាមួយនឹងអាជ្ញាធរ ​កុំចតរថយន្ត ជាពីរ បី ​ជួរលើផ្លូវ​ បង្ករការកក់ស្ទះ និងថែរក្សាអនាម័យ​បរិស្ថាន​ឲ្យបានល្អប្រសើរ ដើម្បីសោភណភាពទីក្រុងស្អាតទាំងអស់គ្នា៕ អត្ថបទ៖ កុម្ភៈ


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm