ក្រុមអ្នកប្រើលំពែង និងដំបង វាយដំលើមនុស្សមួយក្រុមនៅខណ្ឌមានជ័យ ត្រូវបានឃាត់ខ្លួន

2023/01/04 12:12:53 am        652

ភ្នំពេញ៖ ក្រុមយុវជនទំនើងមួយក្រុម ដែលបានប្រើដំបង និងលំពែង វាយទៅ​លើមនុស្ស​ប្រុសស្រី​មួយ​ក្រុម កាលពីវេលាម៉ោង ៤ជិតភ្លឺនាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ ត្រូវបានកម្លាំង​សមត្ថកិច្ច​ខណ្ឌមាន​ជ័យ បើកការស្រាវជ្រាវតាមចាប់ខ្លួន បានអស់ហើយក្រោយការធ្វើសកម្មភាពរួចប្រមាណ ៦ម៉ោង។

ករណីនេះ កើតឡើងនៅមុខផ្ទះលក់ទឹកកកមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ អំពើហិង្សានេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅ​លើបណ្តាញ​សង្គម ក្រោយពីមានហ្វេសប៊ុកមួយ បានបង្ហោះវីឌីអូឃ្លីប ដែលយក​ចេញពី​កាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីសកម្មភាពយ៉ាងសាហាវរបស់ក្រុមក្មេងទំនើងទាំងនេះ។

បន្ទាប់ពីមានករណីនេះកើតឡើង កម្លាំងសមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបា ល​ខណ្ឌមានជ័យ និងលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌ បានចុះពិនិត្យជាក់ស្តែង​ដល់​ទីតាំង​កើតហេតុ និងបានបើកការស្រាវជ្រាវ រហូតឈានទៅចាប់ខ្លួនក្រុមក្មេងទំនើងទាំងនេះ ដល់ផ្ទះ​របស់​ពួកគេតែម្តង។

អធិការខណ្ឌមានជ័យ លោកវរសេនីយ៍ទោ អ៊ុក បូនីន ឱ្យដឹងបន្ថែមថា បច្ចុប្បន្នជនសង្ស័យទាំង ០៣ ត្រូវ​ឃាត់ខ្លួនបណ្តោះអាសន្ន នឹងត្រៀមកសាងសំណុំរឿងបញ្ចូនទៅតុលាការផងដែរ៕​ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        271
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        253
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        363

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm