ជិត៣០ឆ្នាំ អូស្រ្តាលី ផ្ដល់ជំនួយជាង ១០០លានដុល្លារ ដល់កម្ពុជាសម្រាប់បោសសំអាតមីន

2023/01/04 12:36:12 am        435

ភ្នំពេញ៖ ក្នុងរយៈពេលជិត ៣០ឆ្នាំ គឺចាប់ឆ្នាំ១៩៩៤មក ប្រទេសអូស្ត្រាលី បានផ្ដល់ថវិកាចំនួន ប្រមាណជាង ១០០លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា ដើម្បីធ្វើការងារក្នុងវិស័យមីន និងបានរំដោះផ្ទៃដីចម្ការមីន បានប្រមាណ ២៥០គីឡូម៉ែត្រក្រឡា ហើយកម្ពុជា​បានស្នើដល់ អូស្ត្រាលី បន្តជួយផ្ដល់ជំនួយបន្ថែមទៀត លើការងារវិស័យមីននេះ ។

ក្នុងជំនួបជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតផុតអាណត្តិអូស្រា្តលី ប្រចាំនៅ កម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី២អាជ្ញាធរ មីន មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង យ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ និងថ្លែងអំណរគុណដ៏យ៉ាងជ្រាលជ្រៅ ជូន ចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានចូលរួមក្នុងការស្វែងរកសុខសន្តិភាព និង ការអភិវឌ្ឍនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ និងចូលរួមដល់ការងារបោសសម្អាតមីនមនុស្ស ធម៌នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា ចាប់តាំងពីឆ្នាំ១៩៩៤ អូស្រ្តាលី បានចូលរួមដល់ការងារ បោស សម្អាតមីនមនុស្សធម៌នៅកម្ពុជាយ៉ាងសកម្ម និងបានផ្តល់ជំនួយជាង ១០០លានដុល្លារ អាមេរិក ដោយរំដោះបានផ្ទៃដីប្រមាណជា ២៥០គីឡូម៉ែត្រក្រឡា សម្រាប់ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់នៅជូនប្រជាជន នៅតាមមូលដ្ឋានប្រមាណជាង ១លាននាក់ ។

ឯកឧត្តម លី ធុជ បានចាត់ទុកប្រទេសអូស្រ្តាលី គឺជាដៃគូមួយយ៉ាងសំខាន់ ក្នុងការងារ បោសសម្អាតមីន ព្រមទាំងបានស្នើសុំឲ្យ​រដ្ឋាភិបាលអូស្រា្តលី បន្តបន្ថែមថវិកាជួយដល់កម្ពុជា ដើម្បីបញ្ចប់ការងារបោសសម្អាតមីន នៅឆ្នាំ២០២៥ និងជួយដោះស្រាយ​ហានិភ័យ​ពីសំណល់ ជាតិ ផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥ផងដែរ ។

ឯកឧត្តមអនុប្រធានទី១អាជ្ញាធរមីន បានបន្ថែមថា បន្ទាប់ពីបញ្ចប់ការងារបោសសម្អាត មីន ក្នុងគម្រោងសម្តេចតេជោសម្រាប់​សកម្មភាពមីនទាំងស្រុង កម្ពុជានៅសល់ផ្ទៃដីសង្ស័យ មានមីនប្រមាណជា ៥៨៧គីឡូម៉ែត្រក្រឡាទៀត ដែលកម្ពុជាមានមហិច្ឆតា ត្រូវបញ្ចប់ឲ្យអស់ ត្រឹមឆ្នាំ២០២៥ ។

ក្នុងជំនួបនោះ ឯកឧត្តម Pablo Kang បានថ្លែងអំណរគុណចំពោះអាជ្ញាធរមីន ដែល បានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុង​អាណត្តិបេសកកម្មការទូត របស់ឯកឧត្តមនៅកម្ពុជា ហើយសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងអាចសម្រេចនូវគោលដៅរបស់ខ្លួន ក្នុងការបញ្ចប់ ការងារបោសសម្អាតមីននៅឆ្នាំ២០២៥ ។

ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រែងរបស់អាជ្ញាធរមីន ក្នុង ការងារសម្របសម្រួល​វិស័យសកម្មភាព​មីននៅកម្ពុជា ដោយបានទទួលលទ្ធផលជាច្រើនរយៈពេល៣០ឆ្នាំនេះ ៕ អត្ថបទ បាន សុខរិទ្ធិ​​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        110
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        105
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm