ខេត្តជាប់ព្រំដែនកម្ពុជា ថៃ រៀបចំពិធីសូត្រមន្តរាប់បាត្រឆ្លងឆ្នាំថ្មី២០២៣

2023/01/04 12:49:22 am        599

ឧត្តរមានជ័យ៖ ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ថៃ តាមខេត្តជាប់បន្ទាត់ព្រំដែន ឱ្យកាន់តែមានភាព​ស្និតស្នាល​បន្ថែមទៀត នាព្រឹកថ្ងៃទី០៣ខែមករាឆ្នាំ២០២៣នេះ ​រដ្ឋបាលខេត្ដរមានជ័យ បានរៀបចំ​ពិធីសូត្រមន្តរាប់បាត្រឆ្លងឆ្នាំថ្មី២០២៣ កម្ពុជា-ថៃ ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សាំរួយ កេតគុន អភិបាលខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានសមាសភាពទាំងភាគីកម្ពុជា ថៃ ចូលរួមជាង៦០០នាក់ផងដែរ។

ក្នុងពិធីនោះឯកឧត្ដម ប៉ែន កុសល្យ បានលើកឡើងថា ​ពិធីនេះ​រៀបចំឡើង គឺ​ដើម្បី​កិច្ច​សហប្រតិបត្តិការ​ល្អ​ ធ្វើឱ្យ​ខេត្តព្រំដែនរក្សាទាំង២ បាននូវសុខសន្តិភាព ​សុវត្ថិភាព សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ ជូនប្រជាពលរដ្ឋដែល ​កំពុងរស់នៅ ​ជាប់បន្ទាត់ព្រំដែននៃប្រទេសទាំងពីរផងដែរ។

ឯកឧត្តម បន្តថា ​អ្វីៗអស់ទាំងនេះ​គឺបាន​មក​ពី​ការ​ខិតខំប្រឹងប្រែង​របស់ថ្នាក់ដឹកនាំនៃ ​ប្រទេស​ទាំងពីរ​ព្រមជាមួយ​នឹងអាជ្ញាធរ មូលដ្ឋាន ខេត្តជាប់ព្រំដែនឧត្តរមានជ័យ ​ស៊ីសាកេត​ សហការគ្នាបានល្អ ទើប​ធ្វើឱ្យមានការទំនាក់ទំនង ​នេះកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ ​ស្ទើរគ្រប់វិស័យ ​រហូតដល់ បច្ចុប្បន្ននេះ។

យ៉ាងណាម៉ិញខេត្តយើងទាំងពីរ ​ក៏បានខិតខំយកចិត្តទុកដាក់រិះរករាល់វិធីសាស្រ្តល្អៗ​បន្ថែមទៀត ដើម្បី​យក​មក​សហការគ្នា ​ឱ្យបានកាន់តែប្រសើរជាងនេះផងដែរ ​ពិសេសនោះការទប់ស្កាត់​រាល់​បទល្មើស​ឆ្លងដែននានា។

ជាមួយគ្នានោះឯកឧត្តម សាំរួយ កេតគុន អភិបាលខេត្តស៊ីសាកេត បានថ្លែងអំណ​អរគុណ ដល់​អាជ្ញាធរខេត្តឧត្តរមានជ័យ ​ដែល​តែងតែ​សហការ​គ្នា​បាន​យ៉ាង​ល្អ​ជាប់​ជាប្រចាំ​ ជាក់​ស្ដែង​នៅ​ថ្ងៃនេះយើង ​បាន​ប្រារព្ធ​ពិធីរួមគ្នា ​សម្រេច​បាន​ជោគជ័យ ​សម្រាប់​ប្រជាពលរដ្ឋ ​ដែលរស់​នៅ​ខេត្តជាប់បន្ទាត់ ព្រំដែននៃប្រទេសទាំងពីរ ៕អត្ថបទ៖ សារិទ្ធ 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm