Ronaldo ថា ​ធ្លាប់​ទទួល​សំណើ​ពី​ប្រេ​ស៊ី​ល អាមេរិក អូស្ត្រាលី និង​ព័រទុយហ្កាល់​ តែ​សម្រេចចិត្ត​មកកាន់​ទឹកដី​អាស៊ី

2023/01/04 04:52:30 pm        86

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al Nassr ប្រមាណ ២៥០០០នាក់​នៅ​កីឡដ្ឋាន Mrsool Park​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់ Al Nassr ផ្លូវការ​កាលពី​ថ្ងៃ​សុក្រ ក្រោយ​ចាក​ចេញពី​ក្លិប​បិសាច​ក្រហម Manchester United បន្ទាប់ពី​កិច្ចសម្ភាសន៍​រិះគន់​ក្លិប​ខ្លួនឯង​។

​​មុន​សម្រេចចិត្ត​ផ្ទេរ​មកកាន់ Al Nassr នេះ​អតីត​ខ្សែប្រយុទ្ធ Real Madrid រូបនេះ​បាន​និយាយថា គេ​បានទទួល​សំណើ​ពី​ក្លិប​ជាច្រើន​ជុំវិញ​ពិភពលោក​រួមមានប្រេ​ស៊ី​ល អូស្ត្រាលី អាមេរិក និង​ព័រទុយហ្កាល់ តែ​បាន​សម្រេចចិត្ត​មកកាន់​ទីនេះ​ដើម្បី​ការប្រកួតប្រជែង​ថ្មី​មួយទៀត​នៅលើ​ទឹកដី​អាស៊ី​។ ​​Ronaldo ត្រូវបាន​គេ​ដឹងថា នឹង​ទទួលបាន​ប្រាក់​ឈ្នួ​ល​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ប្រមាណ​ជា ២០០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ជាមួយនឹង​កិច្ចសន្យា​ដល់​ឆ្នាំ២០២៥​។ ​​ម្ចាស់​ជ័យលាភី Ballon d’Or ៥លើក​រូបនេះ​បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ​ពី​សំណាក់​អ្នកគាំទ្រ​អារ៉ាប៊ីសាអ៊ូឌីត​។

​​គ្រូបង្វឹក Al Nassr លោក Rudi Garcia បាន​ហៅ​ការផ្លាស់​របស់ Ronaldo ថា​ជា​រឿង​អស្ចារ្យ​ណាស់​សម្រាប់​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត ហើយ​គោលដៅ​របស់លោក​នោះ​គឺ​នឹង​ធ្វើឱ្យ Ronaldo សប្បាយចិត្ត​នៅទីនេះ និង​ធ្វើឱ្យ​គាត់​ពេញ​ចិត្តនឹង​ការលេង​បាល់​នៅ​អាស៊ី និង​ឈ្នះ​ពាន​បន្ថែមទៀត​ចូលក្នុង​អាជីព​របស់គាត់​។​ ​​Al Nassr នឹងត្រូវ​ប្រកួត​ក្នុង​លី​គ​មួយ​ប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ​ខណៈ Ronaldo ថា​ ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការប្រកួត​នេះ​បើសិន​គ្រូបង្វឹក​គិតថា អាចដាក់​គាត់​ចូល​លេង​បាន​។ ​​Al Nassr កំពុង​នាំមុខ​ក្នុង​តារាង​ជើងឯក​លី​គ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ក្រោយ​លេង​បាន ១១ប្រកួត​មាន ២៦ពិន្ទុ​តាម​ពីក្រោយ ១ពិន្ទុ​ដោយ Al-Shabab៕ ​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm