ក្រុង​ប៉េកាំង​រិះគន់​វិធានការ​រឹតត្បិត​លើ​ភ្ញៀវ​ទេសចរ​ចិន​ថា ជា​រឿង​នយោបាយ

2023/01/04 05:10:36 pm        568

​ចិន៖ រដ្ឋាភិបាល​ចិន​បាន​លើកឡើង​ថា ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ដែល​ត្រូវ​បាន​ដាក់​ដោយ​ប្រទេស​មួយ​ចំនួន ​លើ​ការ​មក​ដល់​របស់​អ្នកដំណើរ​ចិន​ថា​ ជា​ការ​ធ្វើ​តាម​បែប​នយោបាយ និង​បាន​ព្រមាន​ថា​ខ្លួន​អាច​នឹង​សងសឹក​វិញ​។

​សហរដ្ឋអាមេរិក ឥណ្ឌា និង​ចក្រភព​អង់គ្លេស​ស្ថិត​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ ដែល​បាន​អនុវត្តន៍​ការ​ធ្វើ​តេស្ត​ជា​កាតព្វកិច្ច​សម្រាប់​ការ​មក​ដល់​របស់​ជន​ជាតិ​ចិន​។ ​ប្រទេស​នេះ​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស Covid -19 ហក់​ឡើង​ខ្ពស់ ក្រោយ​ការ​បន្ធូរបន្ថយ​ការទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​ដ៏​តឹងរ៉ឹង​របស់​ខ្លួន​។ ​ហើយ​មាន​ក្ដីបារម្ភ​ថា​ករណី​ឆ្លង និង​ស្លាប់​មិន​ត្រូវ​បាន​រាយការណ៍​ឲ្យ​បាន​ទូលំទូលាយ​។ ការ​ធ្វើ​បច្ចុប្បន្ន​ភាព​នៃ​ករណី​ឆ្លង​វីរុស Covid ប្រចាំថ្ងៃ​ចុងក្រោយ​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​ធ្នូ​បាន​រាយការណ៍​មាន​ជាង​ ៥.០០០​នាក់ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​អះអាងថា ករណី​ឆ្លង​ប្រចាំថ្ងៃ​មាន​ជាង ​២​លាន​នាក់​រួច​ទៅ​ហើយ និង​អាច​កើន​ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​ជិត ​៤​លាន​នាក់​នៅ​ខែ​នេះ​។

​ចិន​បាន​ប្រកាស​ថា ខ្លួន​បាន​កំពុង​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​ចាប់ពី​ថ្ងៃ​ទី​៨ មករា ដែល​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ប្រកាស​ការ​ធ្វើ​តេស្តរ​កវី​រុស Covid-19 លើ​ការ​មក​ដល់​របស់​ជន​ជាតិ​ចិន​។ ​ទោះ​យ៉ាង​ណា​ក៏ដោយ​អ្នកនាំពាក្យ​លោកស្រី Mao Ning បាន​និយាយ​ថា រដ្ឋាភិបាល “​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការប៉ុនប៉ង​រៀបចំ​វិធាន​ការ​បង្ការ និង​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ សម្រាប់​គោល​បំណង​នយោបាយ ហើយ​នឹង​ចាត់វិធានការ​ឆ្លើយ​តប​ យោងទៅតាម​គោលការណ៍​បដិការ ឬ​ការ​ឆ្លើយ​តប​វិញ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        198
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        183
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm