រុស្ស៊ី​ស្ដីបន្ទោស​លើ​ការប្រើប្រាស់​ទូរស័ព្ទ​ដៃ​ដែល​នាំ​ឲ្យ​មានការ​វាយប្រហារ​ពី​អ៊ុយ​ក្រែ​ន ខណៈ​អ្នកស្លាប់​ឡើងដល់​ ៨៩​នាក់

2023/01/04 05:30:59 pm        592

​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​ថា ​ចំនួន​អ្នកស្លាប់​ពី​ការវាយប្រហារ​ដោយ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ឆ្នាំ​ថ្មី​លើ​ទីក្រុង Makiivka​ ស្ថិតនៅក្នុង​ដែនដី​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន ​គ្រប់គ្រង​ដោយ​រុស្ស៊ី​បាន​កើន​ឡើង​ដល់ ​៨៩​នាក់។

​លោក​ឧត្ដមសេនីយ៍ ​Sergei Sevryukov ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​តាម​វីដេអូ​ ដែល​បាន​បញ្ចេញ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី​ថា ​ចំនួន​អ្នក​ស្លាប់​នៃ​សម​មិត្ត​របស់​យើង​បាន​កើន​ឡើង​ដល់ ៨៩​នាក់។ លោក​បាន​បន្ថែម​ថា សាកសព​បន្ថែម​ទៀត​ត្រូវ​បាន​រកឃើញ​ក្រោម​គំនរ​កម្ទេច​ថ្មី​។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​និយាយ​ថា មូលហេតុ​ចម្បង​នាំ​ឲ្យ​មានការ​វាយប្រហារ​ បណ្ដា​ល​មកពី​ទាហាន​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ដោយ​គ្មាន​ការអនុញ្ញាត​។

​ក្រសួង​ដដែល​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា វា​ច្បាស់​ហើយ​ថា​ ហេតុផល​ចម្បង​សម្រាប់​អ្វី​ដែល​បាន​កើត​ឡើង​គឺ​ការ​បើក និង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ផ្ទាល់ខ្លួន​ដ៏​ច្រើន ផ្ទុយ​ពី​ការ​ហាម​ឃាត់​ដែល​ធ្វើ​ឲ្យ​ធ្លាក់​សេវា​ដល់​អាវុធ​សត្រូវ។​ ​ក្រុម​អ្នក​ជាតិនិយម​ និង​អ្នកនយោបាយ​រុស្ស៊ី​បាន​ទាមទារ​ឲ្យ​ដាក់ទោស​ក្រុម​មេបញ្ជាការ​កងទ័ព​ ដោយ​ចោទប្រកាន់​ពួកគេ​ពី​បទ​មិន​ខ្វល់ខ្វាយ​ពី​គ្រោះថ្នាក់ ខណៈ​កំហឹង​ពុះពោរ​ខ្លាំង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ជុំវិញ​ការ​ស្លាប់​ដ៏​ច្រើន មួយ​ក្នុងចំណោម​ការ​វាយ​ប្រហា​រ​សម្លាប់​រង្គាល​បំផុត​ជាច្រើន​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        144
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        143
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm