អគ្គលេខាធិការព្រឹទ្ធសភា អំពាវនាវនិស្សិតសិក្សានៅណូវែលសេឡង់ បង្ហាញសក្ដានុពលកម្ពុជា ដើម្បីទាក់ទាញទេសចរណ៍

2023/01/04 06:59:21 pm        562

ភ្នំពេញ៖ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាការព្រឹទ្ធសភាជាតិ បានអំពាវនាវទៅសិស្សនិស្សិត ដែល បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសណូវែលសេឡង់ បង្ហាញពី​សក្ដានុពល​នានា របស់ កម្ពុជា​ ទៅកាន់បរទេស ​ដើម្បីឲ្យពួកគេមកទេសចរណ៍កម្សាន្ត ​នៅក្នុងប្រទេសកម្ពុជា ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍​ នូវែលសេឡង់ មានថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ​និងថ្នាក់បណ្ឌិត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុ សារឹទ្ធ បាន​បង្ហាញនូវការកោតសរសើរ ​ចំពោះសិស្សនិស្សិតជាប់អាហារូបករណ៍ ​ទាំងអស់នេះ ដែលទទួល​បាន​នូវចំណេះដឹងថ្មីៗ ​ដើម្បីពង្រឹងសមត្ថភាពខ្លួន សម្រាប់ជាមូលដ្ឋាន​ ក្នុងការអភិវឌ្ឍខ្លួនផង និង​ប្រទេសជាតិ ​ហើយជាងនេះទៀត​ គឺជាការរួមចំណែកក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការល្អ រវាង​ប្រទេសទាំងពីរកម្ពុជា​ និងប្រទេសនូវែលសេឡង់ផងដែរ ។

ឯកឧត្តមបន្តថា ​រឿងមួយដែលនិស្សិតចាំបាច់ធ្វើ ​គឺត្រូវគោរពច្បាប់ប្រទេស ​ច្បាប់សាលា ឲ្យបាន​ខ្ជាប់ខ្ជួន ​ដើម្បីបង្ហាញអំពីសេចក្តីថ្លៃថ្នូរ ក្នុងនាមជាកូនខ្មែរ ​ឲ្យក្រុមនិស្សិតដែលមកពី បណ្តា​ប្រទេសនានា​បានឃើញ ត្រូវសម្របខ្លួនរៀនរស់នៅ ​រៀនទំនាក់ទំនងជាមួយនឹងពលរដ្ឋ ខ្មែរ ដែល​រស់នៅក្នុងប្រទេសណូវែលសេឡង់ និងនិស្សិតផ្សេងៗទៀត ​កំពុងសិក្សានៅទីនោះ ស្រាប់ ព្រមទាំង​ផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ ការអភិវឌ្ឍថ្មីៗ ​របស់ប្រទេសកម្ពុជានាពេល ​បច្ចុប្បន្ន ដើម្បី​ទាក់ទាញ​ឲ្យពួកគាត់មកធ្វើទេសចរណ៍នៅប្រទេសកម្ពុជា ។

ឯកឧត្តមអគ្គលេខាធិការ បានផ្តាំផ្ញើដល់និស្សិតទាំងអស់​ ទោះជាត្រូវទៅសិក្សានៅសាលា ផ្សេងៗគ្នា​ក៏ពិតមែន ប៉ុន្តែត្រូវចេះសាមគ្គីភាពផ្ទៃក្នុង ​សហការគ្នា ​ទំនាក់ទំនងគ្នា​ និងចេះជួយយក អាសារគ្នា​ទៅវិញទៅមក ក្នុងនាមជាខ្មែរដូចគ្នា ដូចសុភាសិតខ្មែរយើងពោលថា នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយជាមួយ ។

គួរបញ្ជាក់ថា អាហារូបករណ៍របស់រាជរដ្ឋាភិបាល ​នៃប្រទេសនូវែលសេឡង់ ​គឺត្រូវបា​គ្រប់គ្រង និងចាត់ចែង​ដោយក្រសួងការបរទេស ​និងពាណិជ្ជកម្ម (MFAT)​ នូវែលសេឡង់ ដើម្បី ជួយគាំទ្រ​ដល់និស្សិតទូទាំងពិភពលោក ក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ​ថ្នាក់បរិញ្ញាបត្រ ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ហើយសិស្សនិស្សិតអន្តរជាតិប្រហែល ១០០០នាក់​ ត្រូវបានជ្រើសរើស ឲ្យមកធ្វើការ​សិក្សានៅក្នុងប្រទេសនូវែលសេឡង់​ ជារៀងរាល់ឆ្នាំ​ ដោយសិស្សនិស្សិតភាគច្រើន មកពីតំបន់​ប៉ាស៊ីហ្វិក ​អាស៊ី អាហ្រ្វីក​ អាមេរិកឡាទីន ​និងតំបន់ការីប៊ីន ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm