សប្បុរសជន​នាំយកនូវអាវរងាចំនួន១ពាន់ ជូនកាកបាទក្រហមកម្ពុជា

2023/01/04 07:22:53 pm        549

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ នៅអគារទីស្នាក់ការកណ្តាលលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាន​ទទួល​អំណោយ​អាវរងាចំនួន​១ពាន់អាវពីក្រុមហ៊ុន យូ អាយ ស៊ី អឹភែរឹល ក្នុងគោលបំណងចូលរួមចំណែក ដល់​សកម្មភាព​មនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ​និងថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ ​ពី​សំណាក់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធាន​ចំពោះ​ទឹក​ចិត្តរបស់​ក្រុមហ៊ុន យូ អាយ ស៊ី អឹភែរឹល ដែល​បាន​បរិច្ចាគ​អាវរងាចំនួន១ពាន់អាវ​ ជូន​ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការ​មនុស្សធម៌​នៅក្នុងឱកាសរដូវរងានេះ។

លោកជំទាវ បាន​ឱ្យដឹងថា អាវរងា ដែលបានផ្ដល់ជូននៅពេលនេះ ​គឺពិតជាមានតម្លៃ និងឆ្លើយតប​បាន​ទាន់ពេលវេលាក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា​ទទួលរងនូវការធ្លាក់​ចុះ​សីតុណ្ហភាពត្រជាក់។ ដូច្នេះអំណោយទាំងអស់នេះគឺពិតជាទាន់ពេលវេលា ក្នុងការជួយ​ប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងអាកាសធាតុត្រជាក់ពិសេសចាស់ជរា។

លោកជំទាវ បានសន្យាថា នឹងនាំយកអាវរងាទាំងអស់នេះ​ ជូនទៅដល់ប្រជាពលរដ្ឋ ដែល​មានការខ្វះខាត ជាពិសេសនៅប៉ែកខាងខេត្ត មណ្ឌលគិរី និងរតនគិរី ដែលជាតំបន់​ដែលមាន​អាកាសធាតុចុះត្រជាក់ខ្លាំងក្នុងពេលឆាប់ខាងមុខនេះ។

លោកជំទាវ បន្ដថា ជារៀងរាល់ឆ្នាំរៀងមក សកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដំណើរការបាន ​គឺដោយសារការចូលរួម​បរិច្ចាគ ពីសប្បុរសជនមកពីគ្រប់ទិសទី ជាពិសេស​ក្នុងឱកាសទិវា៨ឧសភា​ ដែលកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល​ និងគ្រប់សាខា​ទាំងអស់ តែងតែ​ធ្វើការកៀងគររកជំនួយពីសប្បុសជននានា​ សម្រាប់ទុកជួយទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការ​ជំនួយជាចាំបាច់ ជាពិសេជួយទៅដល់ អង្កការកុមារកំព្រារ មន្ទីរពេទ្យ​គន្ធបុប្ផា ជាដើម។ល។

លោកជំទាវ បញ្ជាក់ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា ​កាកបាទក្រហមកម្ពុជា ថ្នាក់កណ្តាលបានធូរច្រើន​ ក្នុងការចែករំលែកជំនួយ​ទៅដល់សាខា។ ព្រោះថា​បច្ចុប្បន្ន​សាខាភាគ​ច្រើនគឺមានសមត្ថភាព​ អាចជួយខ្លួនឯងបានច្រើន ​ដោយមិនចាំបាច់ពឹងថ្នាក់កណ្តាល ក្នុងជួយទៅ​ដល់ប្រជាពលរដ្ឋក្នុងសហគមន៍​ ដែលត្រូវការជំនួយគ្រោះបន្ទាន់។

ឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវ អគ្គលេខាធិការរងទី១ បានបញ្ជាក់ថា​ការ​ប្រារព្ធ​​ទិវា៨ឧសភាឆ្នាំនេះ ​មិនបានប្រារព្ធ​ពិធីធំនៅទីស្នាក់ការកណ្តាលទេ។ ដោយឆ្នាំនេះ កាកបាទក្រហមកម្ពុជា ​ជាប់ទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកាកបាទក្រហម អាស៊ាន ២០២៣ និង​កម្មវិធីជាច្រើនទៀតដូចកីឡាស៊ីហ្គែមជាដើម។ ​តែការ​ទទួលជំនួយបរិច្ចាគ​ពីសប្បុសជននានា ដែល​បំណងចូលរួម​ គឺនៅទទួលដដែល ​ធ្វើដូចឆ្នាំ២០២១ ​និង២០២២​កន្លងមកនេះ។

សូមបញ្ជាក់ថាក្រុមហ៊ុន យូ អាយ ស៊ី អឹភែរឹល​ បានចូលរួម​បរិច្ចាគ​អំណោយ​មនុស្សធម៌ជូន កាកបាទ​ក្រហមកម្ពុជា បានចំនួន៣លើកមកហើយ ​ទី១នៅឆ្នាំ២០១៨ ​ទី២ឆ្នាំ២០២០ និងទី៣នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ៕អត្ថបទ៖ សំ ងីម


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        96
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm