កីឡាករ សួន សុវណ្ណ បញ្ជាក់​ថា ​គេ​រីកចម្រើន​ច្រើន​ពេល​នៅ​ព្រះខ័ន​រាជ​ស្វាយរៀង​

2021/04/27 09:59:58 am        131

​បាល់ទាត់៖ ការ​ចូល​រួម​ជាមួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ជាង​ ៣​ឆ្នាំ​មកនេះ​ធ្វើ​ឲ្យ សួន សុវណ្ណ ទទួល​បាន​បទពិសោធន៍ និង​រីកចម្រើន​ច្រើន​ទាំង​បច្ចេកទេស និង​ឱកាស​ល្អៗ​នានា​។ គេ​លើក​ឡើង​ថា បាន​ការ​ជ្រោមជ្រែង​ច្រើន​ពី​គ្រូ​ៗ និង​មិត្ត​រួម​ក្រុម​ទើប​អាច​អភិវឌ្ឍ​ខ្លួន​បាន​ ដល់​កម្រិត​ជាទី​ពេញចិត្ត​ដូច​សព្វថ្ងៃ​។​

​សួន សុវណ្ណ រៀប​រាប់​ថា “៖​តាំងពី​ចូល​ស្វាយរៀង មើល​ឃើញ​ថា រីកចម្រើន​ច្រើន​មាន​ទាំង​បច្ចេកទេស​, កម្លាំង​, កាយសម្បទា​, ប្រាក់ខែ និង​ចំណុច​ល្អ​ៗ​ជាច្រើន​ទៀត​។ ដូច​ដឹង​ស្រាប់​ហើយ​ថា ដំបូង​ស្វាយរៀង​មិនសូវ​នាំចូល​កីឡាករ​ក្នុងស្រុក​ពី​ក្លិប​ផ្សេង​ទេ ភាគច្រើន​គឺ​ដំឡើង​ពី​ក្រុម​យុវជន​ក្លិប​ខ្លួន​ឯង​។ ប៉ុន្តែ​ពេល​លោកគ្រូ Conor​ ចូលកាន់​គាត់​ក៏​នាំ​យក​រូបគេ​ដែរ​។ ទៅ​ដំបូង​ៗ​ក៏​មិន​ទាន់​បាន​លេង​ភ្លាម​ទេ តែ​ដោយសារ​មាន​កីឡាករ​ជាប់​ពិន័យ​ច្រើន គេ​មានឱកាស​ចូល​លេង និង​ដូរ​ចូល​ខ្លះ​ៗ ពេល​បាន​លេង​ច្រើន កាន់តែ​យល់​ពី​បច្ចេកទេស និង​របៀប​លេង ហើយ​គ្រូ​ក៏​ចាប់ផ្ដើម​មាន​ទំនុក​ចិត្ត ហើយ​កាន់តែ​ប្រឹងប្រែង​ថែមទៀត​ដែរ អ៊ីចឹង​ក៏​មាន​ឱកាស​បាន​លេង​កាន់​តែ​ច្រើន​។​

​កីឡាករ​សួន សុវណ្ណ ផ្ដើម​អាជីព​បាល់ទាត់​ក្នុង​ឆ្នាំ​២០១៦​ នៅ​ស៊ីម៉ាក់​យូ​ណាយ​ធី​ត និង​ចូលរួម​ជាមួយ​វេស្ទើន​ភ្នំពេញក្នុង​ជុំ​ទី​២ រដូវ​កាល​២០១៧​។ ក្លិប​ចាស់​ទាំង ​២ ​ក៏​ជា​ចំណែក​ដ៏​សំខាន់​ដែរ​ក្នុង​អាជីព​បាល់ទាត់​របស់​គេ​ដែរ​។​ កាល​ឆ្នាំ​២០១៩ សួន សុវណ្ណ ត្រូវ​បាន​កោះហៅ​ចូល​បញ្ជី​បឋម​ជម្រើស​ជាតិ​កម្ពុជា​។ ទោះ​មិនបាន​ឈាន​ដល់​បញ្ជី​ចុងក្រោយ កីឡាករ​មានកំណើត​នៅ​ខេត្ត​ស្ទឹងត្រែង​នៅតែ​រីករាយ និង​ចាត់ទុកជា​បទពិសោធន៍​ដ៏​ល្អ​ក្នុង​អាជីព​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        100
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        113
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm