ប្រជាពលរដ្ឋមើលឃើញពីការរីកចម្រើនរបស់កម្ពុជា ក្រោយជ័យជម្នះ ៧ មករា

2023/01/04 07:54:23 pm        549

ភ្នំពេញ៖ ថ្ងៃ៧ ខែមករា ត្រូវបានប្រជាពលរដ្ឋកម្ពុជា​ទទួលស្គាល់ថាជាទិវាជ័យជម្នះ ជាថ្ងៃរំដោះជីវិត​ប្រជាពល រដ្ឋកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ផ្ដើមពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋ មើលឃើញពីភាពរីកចម្រើនរបស់កម្ពុជាជាបន្តបន្ទាប់ ដែលនាំមកនូវភាព​សុខសាន្ត​ដល់ពលរដ្ឋកម្ពុជាគ្រប់រូប ។

ថ្ងៃទី៧ ខែមករា នេះគឺជាគម្រប់ខួប៤៤ឆ្នាំ នៃទិវាជ័យជម្នះក្នុងការផ្ដួលរំលំរបបប្រល័យពូជ សាសន៍​ខ្មែរក្រហម ​ដោយរំដោះជីវិតប្រជាពលរដ្ឋពីការរស់នៅក្នុងភាពងងឹតភ័យខ្លាចពីការកាប់សម្លាប់។ ថ្ងៃ ៧មករា ​ទោះកន្លងទៅជាង៤០ឆ្នាំយ៉ាងណាក្ដី ​ក៏ប្រជាពលរដ្ឋ ​ពិសេសពលរដ្ឋ ដែលឆ្លងកាត់​របប​៣ឆ្នាំ ៨ខែ ​និង២០ថ្ងៃ នៅតែចងចាំ ​ផ្ដល់តម្លៃដល់ថ្ងៃ៧មករាជាទីបំផុត។ ​ការផ្ដល់តម្លៃនេះ ព្រោះពួកគេ​ចាត់ទុក ថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ ។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ​បានលើកឡើងថា ​ក្រោយពីថ្ងៃជ័យជម្នះ៧មករា ​គឺកម្ពុជាចាប់ផ្ដើម ពីបាទដៃទទេ។​ ការចាប់ផ្ដើមដោយគ្មានអ្វីទាំងអស់ ​ឈានដល់ការអភិវឌ្ឍ​ជាបន្តបន្ទាប់រហូត​កម្ពុជា​មាន សព្វថ្ងៃ ហើយនឹងបន្តរីកចម្រើននាពេលអនាគត។

ពួកគេជាពលរដ្ឋ ពិតជាពេញចិត្តចំពោះសន្តិភាព ភាព រីកចម្រើន​ ដែលកម្ពុជាមានសព្វថ្ងៃ ហើយ​ជឿជាក់​ថា រាជរដ្ឋាភិបាល​ នឹងបន្តដឹកនាំនាវាកម្ពុជា ​ទៅរកភាព កាន់តែ​ថ្កុំថ្កើន។​ របបប្រល័យ​ពូជ​សាសន៍​ខ្មែរក្រហម ​ជារបបមួយ​ ដែលមានរយៈពេល ​៣ឆ្នាំ ៨ខែ និង ៨០ថ្ងៃ។ ត្រឹមរយៈពេលជិត៤ឆ្នាំនៃការគ្រប់គ្រងនេះ គឺប្រជាពលរដ្ឋគ្រប់រូបត្រូវរស់នៅរងទុក្ខ ដោយសារភាព​អត់ឃ្លាន ការធ្វើការហួសកម្លាំង ​ការបំបិទសេរីភាព​ ភាពភ័យខ្លាចសព្វបែបយ៉ាង និងការ​សម្លាប់​ដោយព្រៃផ្សៃ។

តាមសាលាក្ដីខ្មែរក្រហម បានបញ្ជាក់ថា ​ចំនួនប្រជាពលរដ្ឋប្រមាណជិត៣លាននាក់ បាន​ស្លាប់បាត់បង ជីវិត ក្នុងរយៈពេលនៃការគ្រប់គ្រងរបស់ក្រុមកម្ពុជាប្រជាធិប្បតេយ្យ ប៉ុល ពត។

កម្ពុជា ​បានផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ថ្ងៃ ៧មករា ឆ្នាំ​ ១៩៧៩ ​ពិតយ៉ាងណាក្ដី តែ​សង្រ្គាមស៊ីវិលនៅតែអូសបន្លាយជាច្រើនឆ្នាំបន្តទៀត​ រហូតឆ្នាំ១៩៩៨។

ការបញ្ចប់សង្គ្រាមរវាងខ្មែរ ​និងខ្មែរ ​ការទទួលបានសន្តិភាពពេញលេញ ​គឺនៅចុងឆ្នាំ ​១៩៩៨ ក្រោម​ការអនុវត្តនយោបាយឈ្នះ ឈ្នះ​ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm