Updat៖ ករណីហិង្សាបណ្ដាលឱ្យផ្ទុះអាវុធមួយគ្រាប់រងរបួសក្មេងៗចំនួន០៣ នាក់

2023/01/04 08:11:25 pm        594

ភ្នំពេញ៖ ជនសង្ស័យចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូន​ទៅកាន់ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោករកា បន្ទាប់ពីពាក់ព័ន្ធនៅក្នុងករណីហិង្សារហូតឈានដល់បាញ់បោះ និង​បង្កស្នាម​របួស​ដល់មនុស្ស០៣នាក់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​៩និង៣០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅ ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមលោកអនុសេនីយ៍ឯក អ៊ុន ផុស នាយរងប៉ុស្តិ៍ទទួលផែនព្រហ្មទណ្ឌនៃប៉ុស្តិ៍រដ្ឋបាល​គោករកា បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលភាគីពីរ​នាក់​បង្ក​ហិង្សា​រហូត​ឲ្យ​ជនបង្ក​ដែលកាន់កាប់​អាវុធ​​ឈានដល់ផ្ទុះអាវុធ​មួយគ្រាប់ ប្រើប្រាស់អាវុធម៉ាក់lock ដើម្បីគំរាម។ ក៏ប៉ុន្តែជា​អកុសល​បាញ់​មួយគ្រាប់​សំដៅ​ទៅផ្លូវបេតុង​បណ្ដាល​ឱ្យ​បំណែក​បេតុង​ខ្ទាតទៅត្រូវ ក្មេងៗ​ចំនួន​បីនាក់ដែល​កំពុងអង្គុយ​លេងក្បែរនោះ។

លោកនាយរងប៉ុស្តិ៍ បានឲ្យដឹងថា មុនឈានដល់ករណីហិង្សា​និងផ្ទុះអាវុធនេះដំបូង​ឡើយ​គឺយុវជន​ពីរនាក់​ដែល​ត្រូវបាន​នគរបាលឃាត់ខ្លួនដែរ​នោះ​ចោទ​ទៅ​លើ​បុរសម្នាក់​ដែលជាមន្រ្តី​យោធាមាន​អាវុធ ថា​យក​ដប​ទឹកសុទ្ធ​គប់​ទៅ​លើពួកគេ ពេលនោះ​បុរសដែលកាន់កាប់អាវុធឆ្លើយថា​មិន​ដឹង​នោះទេ ស្រាប់តែបុរសពីរនាក់នោះ​ហក់​ទៅ​បង្កហិង្សារហូត​ឱ្យ​បុរស​កាន់​អាវុធ​សម្រេចចិត្តបាញ់មួយ​គ្រាប់​ចុច​ទៅផ្លូវបេតុងដើម្បីគំរាម។

សូមបញ្ជាក់ផងដែរ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយ​ដឹងថា នៅ​មុនពេលកើតហេតុ មានក្មេងមួយក្រុមអង្គុយលេង​ហ្គេមតាម​ទូរស័ព្ទដៃ​ នៅចំណុចកើតហេតុ ស្រាប់​តែ​មានជនសង្ស័យ៣នាក់ ដើ​រមកជិតរួចប្រើអោយ​ទៅ​ទិញអីវ៉ាន់​ (គ្រឿងញៀន) តែ​ក្មេងៗ​ទាំងនោះ​បដិសេធ ​មិនព្រមទៅតាមបញ្ជា ​ជន​សង្ស័យក៏​បាន​ដើរ​ទៅវិញបាត់។

ក្មេងប្រុសម្នាក់ក្នុង​ចំណោម​ក្មេង​រងគ្រោះ ​បានឲ្យដឹងថា ​ខ្លួនបានទៅផ្ទះ​ រួចត្រឡប់​មក​ទិញ​អីញាំ ស្រាប់តែប្រទះឃើញជនបង្ក ​ឈ្លោះគ្នា​ជាមួយក្មេងៗឯទៀត ​ខ្លួន​ក៏ដើរចេញ ភ្លាមៗនោះ​ជម្លោះ​កាន់តែខ្លាំង​ ធ្វើអោយជនបង្កខឹងដកកាំភ្លើងបាញ់មួយគ្រាប់ទៅដី ​បណ្តាលឲ្យខ្ទាតត្រូវក្មេងៗ ដែល​កំពុងលេងសប្បាយជុំគ្នានៅក្នុងភូមិ​ ចំនួន០៥នាក់​ រួមទាំងខ្លួនម្នាក់ ​សរុប០៦នាក់​ របួសធ្ងន់៣នាក់ និង​ស្រាល៣នាក់។

តាមសម្តីក្មេងរងគ្រោះ បានបន្ថែមថា កន្លងមកជនបង្ក ​ធ្លាប់បានដកកាំភ្លើង ភ្ជង់​គំរាម​គេរួចម្តង​មកហើយ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​កំពុងធ្វើការសាកសួរ​និង​កសាងសំណុំរឿង​ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm