វិស័យឯកជន៖ កម្ពុជានៅក្រោមម្លប់សន្តិភាព ជាមូលដ្ឋានគតិយុត្តិនៃការទាក់ទាញអ្នកវិនិយោគ

2023/01/04 08:31:34 pm        591

ភ្នំពេញ៖ វិស័យឯកជន ចាត់ទុក ទិវា៧ មករា បាននាំនូវសន្តិភាព សេរីភាព និងសិទ្ធិគ្រប់យ៉ាងជូន​ដល់​ប្រជាពលរដ្ឋកម្ពុជា ​ជាពិសេសសន្តិភាពនាំមកនូវការវិនិយោគ និងជា​មូលដ្ឋាន​គតិយុត្តិ​សម្រាប់​ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។

លោកឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​លើកឡើងថា ចាប់ពីកម្ពុជាទទួល​បាន​សុខសន្តិភាព ចំពោះការវិនិយោគ, កម្ពុជាបានបង្កើតនូវទំនុកចិត្ត និងផ្តល់នូវទាក់ទាញដល់អ្នក​វិនិយោគ​ទាំងក្នុងស្រុក ​និងបរទេស មកបណ្តាក់ទុនជាហូរហែរ ដែលជាកត្តារួមចំណែកដល់ការកាត់​បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម​ និងបានកំពុងជំរុញនាវាសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើន និងដើរឆ្ពោះលឿនទៅមុខ ​ជាពិសេសការសម្រេចតាមចក្ខុវិស័យ ដែលបានកំណត់ដោយ​រាជរដ្ឋាភិបាល។

ចំណែក លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជា លើកឡើងថា សន្តិភាពមាន​សារៈសំខាន់ខ្លាំងណាស់ បើគ្មានសន្តិភាពនោះទេ ក្រុមហ៊ុននានាក៏មិនអាចមកវិនិយោគ​នៅ​កម្ពុជាបានដែរ ​ហើយការវិនិយោគនេះ មិនមែនផ្តើមចេញពីអស្ថិរភាព និងសង្រ្គាមនោះទេ។ វិស័យដឹកជញ្ជូន ​និងឡូជីស្ទឹក មានការរីកចម្រើន និងបានចូលរួមចំណែក GDP ក្នុងរង្វង់ប្រមាណ ៨ភាគរយ ពិតណាស់គឺកើតចេញពីកត្តាសន្តិភាព។

សូមបញ្ជាក់ថា ថ្ងៃ ៧មករា ឆ្នាំ១៩៧៩ គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជា លើបនប្រល័យ​ពូជ​សាសន៍ ប៉ុល ពត កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រ​សករាជថ្មី គឺសករាជឯករាជ្យ ​សេរីភាព ប្រជាធិបតេយ្យ ​និងវឌ្ឍនភាពសង្គម, ក្នុងនោះសម្រាប់​ការអភិវឌ្ឍ​ កម្ពុជាបានស្តារ​ និងកសាងខឿនសេដ្ឋកិច្ចជាតិឲ្យមានស្ថេរភាពជាបណ្តើរៗ ហើយ​នៅក្នុងដំណាក់កាលមុនវិបត្តិកូវីដ ១៩ ​សេដ្ឋកិច្ចកម្ពុជា ​សម្រេចបានក្នុងរង្វង់ប្រមាណ ៧ភាគរយ។

នៅក្នុងឆ្នាំ ២០២៣ នេះ បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩​ បានធូរស្រាយ សេដ្ឋកិច្ចកម្ពុជាត្រូវបាន​ព្យាករថា នឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ ២០២៣ ​ពី​កំណើន ៤,៣% ក្នុងឆ្នាំ ២០២២៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        40
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm