វិល​ពីរ​បួស​ចូល​លេង​ឆ្នាំ​ថ្មី Emma Raducanu ឈ្នះ​ជុំ​ដំបូង ASB Classic

2023/01/04 09:43:33 pm        77

​វាយកូនបាល់៖ ​កីឡាការិនី​វាយ​កូន​បាល់​អង់គ្លេស Emma Raducanu បាន​វិល​ពីរ​បួស និង​បាន​ចូល​លេង​ការប្រកួត​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​ថ្មី​២០២៣ នេះ​ជាមួយ​នឹង​ជ័យជំនះ​ជុំ​ដំបូង​នៃ​ការប្រកួត​កម្មវិធី ASB Classic នៅ​ទីក្រុង Auckland ប្រទេស​នូ​វែ​លហ្សេឡង់​។ ​

​​កីឡាការិនី​វ័យ ២០​ឆ្នាំ​រូបនេះ​ត្រូវបាន​គូប្រកួត​កីឡាការិនី​វ័យ ១៧ឆ្នាំ​ឆែក Linda Fruhvirtova នាំមុខ​មួយ​សិត​មុន ៦-៤ មុនពេល​វាយបក​យកឈ្នះ​ពីរ​សិត​ផ្ទួនៗ ៦-៤ និង ៦-២​។ ​Emma Raducanu ដែលជា​ជើងឯក Grand Slam, US Open កាលពី​ឆ្នាំ២០២១ បានបញ្ចប់​រដូវ​កាល ២០២២ របស់ខ្លួន​តាំងពី​ខែតុលា​ដោយសារ​របួស​កដៃ​។ ​ជុំ​បន្ត Raducanu នឹងត្រូវ​ជួប​ជាមួយ​កីឡាការិនី​ស្លូ​វ៉ា​គី Viktoria Kuzmova ដែលមាន​លំដាប់ថ្នាក់​ពិភពលោក​លេខ ១០៥​។

​​ងាក​មក​លទ្ធផល​ផ្សេងទៀត​កីឡាការិនី​អាមេរិក Coco Gauff បាន​ឈានឡើង​វគ្គ ១៦នាក់​ចុងក្រោយ​ផងដែរ ​ក្រោយ​យកឈ្នះ​កីឡាការិនី​អាល្លឺម៉ង់ Tatjana Maria ដើម្បី​បញ្ចប់​បរាជ័យ ៥ប្រកួត​ផ្ទួនៗ​របស់​នាង​។ ​ចំណែកឯ​កីឡាការិនី​ចិន Zheng Qinwen ដែល​ឡើងមក​តាម​ការប្រកួត​ជម្រុះ​ បាន​យកឈ្នះ​កីឡា​ការិនី​អេ​ស្តូ​នី​អតីត​លេខ២ ពិភពលោក Anett Kontaveit ដើម្បី​បន្ត​ជួប​ជាមួយ​អតីត​កីឡាការិនី​លេខ១ ពិភពលោក និង​ជា​ជើងឯក Australian Open ពីរលើក Victoria Azarenka៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        89
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm