ប្រជាពលរដ្ឋ សប្បាយចិត្តខ្លាំង ខណៈពួកគាត់បានផ្លូវបេតុង និងផ្លូវកៅស៊ូ១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៥

2023/01/04 10:26:40 pm        209

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរីករាយសាទរ ខណៈសមិទ្ធិផលថ្មីទាំងផ្លូវ ទាំងលូ និងលូប្រអប់ ត្រូវបានកសាងតភ្ជាប់ពីផ្លូវជាតិលេខ៥ មកកំពង់ទឹកភូមិកំពង់ប្រាសាទ ដែលផ្លូវ១ខ្សែនេះ គឺជាផ្លូវសេដ្ឋកិច្ចដ៏​សំខាន់​របស់​ប្រជាពលរដ្ឋរវាង​ស្រុកជលគីរី ស្រុកកំពង់ត្រឡាច ក៏ដូចជាក្រុងកំពង់ឆ្នាំងផងដែរ។

តំណាងប្រជាពលរដ្ឋបានអោយដឹងថា៖ ពីមុន ផ្លូវ១ខ្សែនេះមានភាពលំបាកខ្លាំងណាស់ក្នុងការធ្វើដំណើរ ដោយក្នុងរដូវភ្លៀង​មានជង្ហុគ​ច្រើនបែកភក់ស្ទើរគ្រប់កន្លែង ដល់ខែប្រាំងដីហុយទ្រុបតែម្តង និងការធ្វើចរាចរណ៍មានការយឺតយ៉ាវបំផុត។ ដោយមើលឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានផ្តល់សមិទ្ធិផលថ្មី គឺមានផ្លូវបេតុង ផ្លូវកៅស៊ូ លូប្រអប់ និងលូអមសងខាងផ្លូវជាច្រើនទៀត ដោយត្រូវកសាងចាប់ពីផ្លូវជាតិលេខ៥ រហូតដល់កំពង់ទឹកភូមិកំពង់ប្រាសាទ។ ប្រជាពលរដ្ឋនៅក្នុងស្រុកជលគីរី និងស្រុកកំពង់ត្រឡាចបានរីករាយ សាទរនឹងសមិទ្ធផលថ្មីនេះយ៉ាងខ្លាំង។

ក្នុងពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋនាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង​បានថ្លែងថា៖ ផ្លូវកំពុងសាងសង់នេះ ជាផ្លូវមួយដែលប្រជាពលរដ្ឋ ប្រជាកសិករ ដឹកទំនិញកសិផល និងសេដ្ឋកិច្ចយ៉ាងមមាញឹកបំផុត ដែលកន្លងមកផ្លូវ១ខ្សែនេះ អាជ្ញាធរខេត្តបានជួសជុលជាប្រចាំ ដើម្បីសម្រួលការធ្វើដំណើរ ។ ផ្លូវនេះត្រូវបានសាងសង់ដោយគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទហៅកាត់ថា(NRRPCP) វាជាគម្រោងថ្មីមួយ​ដែលមាន​លក្ខណៈ​​ពិសេសខុសពីគម្រោងផ្សេងៗទៀត គឺមានលក្ខខណ្ឌតម្រូវឲ្យចាប់ផ្ដើមអនុវត្តជាបន្ទាន់ ក្នុងគោលបំណងបន្តរក្សា​និរន្ដរភាព​សេដ្ឋកិច្ច​ជនបទ ជាពិសេសស្ដារជីវភាពរបស់ប្រជាជននៅជនបទឲ្យកាន់តែល្អប្រសើរឡើង បន្ទាប់ពីកម្ពុជាបាន នឹងកំពុងឡើប​ឡើង​វិញ​​ពីវិបត្តិជំងឺកូវីដ១៩អស់រយៈពេលជាងពីរឆ្នាំ រហូតដល់បច្ចុប្បន្ន ។ ផ្លូវដែលកំពុងដំណើរការសាងសង់នេះមានប្រវែង៥ ៧៤៤ម៉ែត្រ ទទឹង៨ម៉ែត្រ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៥ ចាប់ពីភូមិក្បាលថ្នល់ ដល់ភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ។ ក្នុងនោះប្រវែង៣ ៣៨០ម៉ែត្រជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទDBST និងប្រវែង២ ៣៦៤ម៉ែត្រជាផ្លូវបេតុង និងសំណង់សិល្ប​ការ្យរួមមាន លូប្រអប់៣កន្លែង លូមូលកាត់ទទឹងផ្លូវ៨កន្លែង លូមូលកាត់ផ្លូវបំបែក១៩កន្លែង លូដោះទឹកអក្សរអ៊ុយ​តាមបណ្ដោយផ្លូវ​ប្រវែង១ ៣៦៩ម៉ែត្រ ព្រមទាំងមានបំពាក់ស្លាកសញ្ញាចរាចរណ៍ចំនួន៦៩កន្លែង គំនូសអក្សផ្លូវ និងគំនូសឆ្លងកាត់ផ្លូវចំនួន ៤ កន្លែង៕ ដោយ ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        77
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm