អភិបាលខេត្តកំពង់ឆ្នាំង ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនិង នាំយកបច្ច័យប្រគេនព្រះសង្ឃនៅវត្តព្រះវិហារក្នុងស្រុកជលគិរី

2023/01/04 11:31:45 pm        106

កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរជាមួយលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តនិង អាជ្ញាធរមូលដ្ឋាននាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនិងនាំយកនូវបច្ច័យប្រគេនព្រះសង្ឃ នៅវត្តព្រះវិហារក្នុង ស្ថិតនៅ ឃុំកោះថ្កូវ ស្រុកជលគិរី ។

លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី បានមានប្រសាសន៍បញ្ជាក់ថា​ ស្រុកជលគិរី គឺជាស្រុក​ដែលកំពុងមានការអភិវឌ្ឍន៍​ជាបន្តបន្ទាប់​តាមផែនការ និង គោលនយោបាយ​របស់រាជរដ្ឋាភិបាល។ នៅឆ្នាំ២០២២កន្លងទៅនេះ ស្រុកជលគិរី បានទទួលអនុវត្តគម្រោងនានាជា​ច្រើនដើម្បី​ឆ្លើយតប​ទៅ​តំរូវ​ការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ។

លោក អភិបាលស្រុក បានឱ្យដឹងទៀតថា វត្តព្រះវិហារក្នុង គឺជាវត្តមួយដែលកំពុង​តែធ្វើការ​កសាង​នូវព្រះវិហារមួយ​សម្រាប់ពុទ្ធសាស​និក​ជន នៅក្នុងមូលដ្ឋាននេះមកគោរព ប្រតិបត្តិព្រះពុទ្ធសាសានា ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅស្រុកជលគិរី គឺបានកំពុង​ដំណើរការ​សាងសង់ជាបន្តបន្ទាប់ នៅឆ្នាំ២០២២កន្លងទៅនេះ គម្រោងរបស់ក្រសួង​អភិវឌ្ឍន៍ជនបទ​បានធ្វើការសាងសង់​ស្ពាន​ព្រែក​ល្វាដែលស្ពាន​នេះជាស្ពានមួយដែលអាចភ្ជាប់ផ្លូវសេដ្ឋកិច្ចដ៍សំខាន់របស់អ្នកស្រុកជលគិរី ។ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ នឹងអនុវត្តគម្រោង​សាងសង់​ស្ពានចំនួន៦បន្ថែមទៀត សម្រាប់​បម្រើ​សេចក្តី​ត្រូវការរបស់ប្រជាពលរដ្ឋជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិង ថ្នាក់ដឹកនាំ​មូលដ្ឋាន​នាពេលនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានពាំនាំនូវ​ប្រសាសន៍ផ្តាំ​ផ្ញើរ​សាកសួរ​សុខទុក្ខពី​សំណាក់​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែបានគិតគូ​យកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅ ស្រុកជលគិរី មិនមែនជាស្រុកដែល​នៅឆ្ងាយដូច​ពេលមុនទៀតនោះទេ ដោយ​សារបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលតាម រយៈរដ្ឋបាល​ខេត្តកំពង់​ឆ្នាំង​ បានធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ស្ពាន ផ្លូវថ្នល់ សាលារៀន ផដែរ ។ ហើយកន្លងទៅនេះបានកាត់ឆ្វៀលដីតំបន់បី នៅតំបន់ជុំវិញបឹងទន្លេសាបជូនប្រជាពលរដ្ឋដែល​បាន​អាស្រ័យផល និងបានរស់​នៅយូរលង់ណាស់មកហើយ​ ​និងផ្តល់កម្មសិទ្ធិ​ជូនប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់បានស្របច្បាប់ ។

នៅក្នុងឱកាសនោះ ឯកឧត្តម បានប្រគេនបច្ច័យដល់​ព្រះសង្ឃនៅព្រះវិហារក្នុងចំនួន២៨លានរៀល និង ចែកអំណោយ​ជាអង្កនិង​ថវិកាដល់គ្រួសារពិការដៃពិការដៃទាំងសងខាង និង អញ្ជើញពិនិត្យអំពី​ដំណើរសាងសង់ស្ពានព្រែកល្វាស្ថិតនៅឃុំកោះថ្កូវស្រុកជលគិរី ៕ ដោយ ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm