អាជ្ញាធរខេត្តកោះកុង រកឃើញការចាក់ដីចូលចំណីព្រែក និងផ្អាកការដ្ឋានសំណង់ត្រចៀកកាំឧកញ៉ា គា ធី

2023/01/05 01:45:26 am        662

កោះកុង​៖ អាជ្ញាធរ​ខេត្តកោះកុង បានសម្រេច​ផ្អាក​ការដ្ឋាន​សំណង់ផ្ទះ​ត្រចៀកកាំ​របស់លោក​ឧក​ញ៉ា គា ធី ដោយ​បន្ត​រកឃើញ​បទល្មើស​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចាក់ដី​ចូល​ចំណី​មាត់​ព្រែក​ស្រែអំបិល​។​

​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​សំណង់​ត្រចៀកកាំ​ ដែល​ស្ថិតនៅ​ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង បាន​បញ្ជា​ឱ្យ​ផ្អាក​ការសាងសង់​ជាដាច់ខាត​នូវ​សំណង់​ត្រចៀកកាំ​មួយកន្លែង​របស់ លោក​ឧកញ៉ា គា ធី ដែល​គេ​ស្គាល់​ថា ​អ្នកមានអំណាច​ម្នា​ក់នៅ​ស្រុកស្រែ​អំបិល ដោយ​ម្ចាស់​សំណង់ ត្រូវ​រៀបចំ​សំណុំ​ឯកសារ​ស្នើ​សូម​ច្បាប់​អនុញ្ញាត​ឱ្យបាន​រួចរាល់​ក្នុង​រយៈពេល ១​សប្តាហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣​។​

​លោក​អភិបាលរង​ខេត្ត ឱ្យដឹង​នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៣​ទៀតថា ប្រសិនបើ​ក្នុង​រយៈពេល​១​សប្តាហ៍​នេះ​￸ ម្ចាស់​សំណង់​មិន​ស្នើ​សូម​ច្បាប់​អនុ​ញ្ញា​ឱ្យបាន​ត្រឹមត្រូវ​ទេ រដ្ឋបាលខេត្ត​នឹង​ឱ្យ​មេធាវី​រដ្ឋបាលខេត្ត សហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រៀបចំ​ឯកសារ​ដាក់ពាក្យ​បណ្តឹង​។​

​អាជ្ញាធរខេត្ត ក៏​តម្រូវឱ្យ​លោក​ឧកញ៉ា គា ធី ជីក​កាយ​អាចម៍ដី ដែល​បាន​ចាក់​រំលោភ​ចូល​ព្រែក ម្ចាស់ ចេញ​វិញ ក្រោយ​បាន​ចាក់ដី​ចូល​ដី​ចំណី​ប្រមាណ​ជា​១០​ម៉ែត្រ​។ ចំពោះ​របង​ដែល​បាន​សាងសង់ រំលោភ​ចូល​ចំណីផ្លូវ​ម្ចាស់​សំណង់​ត្រូវ​រុះរើ​ចេញ​។ ក្នុងករណី ម្ចាស់​សំណង់​ចង់​សាងសង់​របង​ឡើងវិញ ត្រូវ​សហការ ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​។​

BTv​មិនអាច​សុំ​ការបំភ្លឺ​បានទេ​ពី​លោក​ឧកញ៉ា គា ធី ជុំវិញ​ការផ្អាក​សកម្មភាព​សាងសង់​របស់​រដ្ឋបាល​ខេត្ត និង​មន្ទីរជំនាញ​។ កន្លងទៅ លោក កែវ សុខ មេឃុំ​ស្រែអំបិល បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សំណង់ផ្ទះ​ត្រចៀកកាំ និង​ការចាក់ដី​បំពេញ​ការដ្ឋាន ពិតជា​របស់លោក​ឧក​ញ៉ា គា ធី ប្រាកដ​មែន ប៉ុន្តែ​ការសុំច្បាប់​កម្រិតណា​នោះ​លោក​មិនទាន់​ចងចាំ​អស់​នៅឡើយ​ទេ ព្រោះ​ឯកសារ​ស្នើសុំ​ច្រើនពេក​អាច​ខ្វះចន្លោះ​។​

​លោក​មេឃុំ​ស្រែអំបិល បន្ថែមថា លោក​ឧកញ៉ា គា ធី បាន​ជួល​ដី​អតីត​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការវិនិយោគ​ចំនួន​៥០​ឆ្នាំ ចាប់តាំងពី​ដំណើរការ​ការដ្ឋាន​លោក​រវល់​ភារកិច្ច​ច្រើន​ក៏​ពុំបាន​មាន​ពេលវេលា​ចុ​ពិនិត្យ​ទីតាំង​ការដ្ឋាន​នោះទេ​៕ ​អត្ត​ប​ទ៖ ឈឹម មករា​

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am       
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm