ប្រធាន​ក្លិប​កាយសម្ព័ន្ធ​-​កំពង់ឆ្នាំង​មាន​មោទនភាព និង​ចង់​ផលិត​ធនធាន​ល្អៗ​ឲ្យ​បាន​ច្រើន​ដូច ម៉ូ ស្រី​ពៅ

2023/01/05 04:45:13 pm        83

​កាយសម្ព័ន្ធ៖ លោកស្រី ខៀវ សុភាព នាយិការ​សាលាបឋមសិក្សា​សាលា​លេខ​ប្រាំ និង​ជា​ប្រធាន​ក្លិប​កីឡា​កាយសម្ព័ន្ធតំណាង​ឲ្យ​ខេត្តកំពង់ឆ្នាំង បានបង្ហាញ​មោទនភាព​ជាខ្លាំងចំពោះ​ជោគជ័យ​របស់​កីឡាការិនី ម៉ូ ស្រី​ពៅ ដែល​ដណ្ដើមបាន​មេដាយប្រាក់ ៣​គ្រឿងក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម។

លោកស្រី​បាន​ប្ដេជ្ញា​នឹង​បន្ដ​ខិតខំ​អភិវឌ្ឍន៍ និង​ផលិត​បាន​នូវ​ធនធាន​ល្អៗ​ឲ្យ​បាន​ច្រើនដូច​កញ្ញា ស្រី​ពៅ បន្ថែមទៀត ដើម្បី​ឆ្ពោះទៅ​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ និង​ជាតិ​មាតុភូមិ។​ ​ថ្លែងប្រាប់​ក្រុមការងារ​ BTV-News ​កាលពី​ថ្មីៗ ស្ដ្រី​ទើប​បញ្ចប់​ការសិក្សា​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​គ្រូ​ជំនាញ​កម្រិត​១ និង​បោះជំរំ ដែល​រៀបចំ​ដោយ​សហព័ន្ធបាន​ឲ្យ​ដឹងថា ក្លិប​កីឡា​កាយសម្ព័ន្ធ​របស់ខ្លួនបាន​បង្កើតឡើងនៅ​ឆ្នាំ​២០១៨ ក្រោម​ការគាំទ្រ​របស់​ម​ន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត និង​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ដោយ​ចាប់ផ្ដើម​ពី​កូនសិស្ស​ចំនួន ៣២​នាក់ក្នុងនោះ​ក៏មាន​វត្តមាន​កីឡាការិនី ម៉ូ ស្រី​ពៅ ផងដែរ មុន​កញ្ញា​ផ្លាស់​ទៅ​រាជធានី​ភ្នំពេញដើម្បី​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ។​

​ក្នុងនាម​ក្លិប​ដើមដែល​បាន​បណ្ដុះបណ្ដាល​កីឡាការិនី​វ័យក្មេង​រូបនេះ ពិត​ជាមាន​មោទនភាព​ជាខ្លាំង ក្រោយ​កីឡាការិនី ម៉ូ ស្រី​ពៅ ដណ្ដើមបាន​មេដាយ​ជូន​ជាតិ​ជា​បន្ដបន្ទាប់ ពិសេស​ការ​ដណ្ដើមបាន​មេដាយប្រាក់ ៣​គ្រឿងក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម បានធ្វើ​ឲ្យ​លោកស្រី​រំភើប និង​តាំងចិត្ត​បន្ដ​ការអភិវឌ្ឍន៍​ក្លិប​ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​ទទួលបាន​នូវ​ធនធាន​ល្អៗ និង​មាន​មោទនភាព ដូច ស្រី​ពៅ តាមរយៈ​ការដណ្ដើម​បាន​នូវ​ឧត្តមភាព និង​កិត្តិយស​ជូន​ជាតិពី​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា។​ ​

​គួរ​ដឹងថា កីឡាការិនី​ជម្រើសជាតិ​កីឡា​កាយសម្ព័ន្ធ ម៉ូ ស្រី​ពៅ ក្រោយ​ចាក​ចេញពី​ក្លិប​នៅ​សាលាបឋមសិក្សា​សាលា​លេខ​៥ កញ្ញា​ត្រូវបាន​យកចិត្តទុកដាក់​មើលថែ និង​ពង្រឹង​ការហ្វឹកហាត់​យ៉ាង​ល្អ​ពី​សហព័ន្ធ ពិសេស​កំឡុង​បិទ​ខ្ទប់​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ដែល​ធ្វើ​ឲ្យ​កីឡាការិនី​រូបនេះមានគុណ​ផល​ខ្ពស់ រហូត​ឈានទៅ​ដណ្ដើមបាន​មេដាយប្រាក់ ៣​គ្រឿងក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមកាលពី​ខែឧសភា ឆ្នាំ​២០២២។ ហើយ​កាលពី​ចុងឆ្នាំ​កន្លងទៅ ស្រី​ពៅ ក៏​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​សរុប ៩០​លាន​រៀល​ពី​រាជរដ្ឋាភិបាល​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm