សហព័ន្ធ​គុន​ខ្មែរ​បញ្ជាក់​រឿង​ក្របខ័ណ្ឌ ធឿន ធារ៉ា និង​ការប្រកួត​ Thai Fight

2023/01/05 05:17:57 pm        1.0 K

​គុនខ្មែរ៖ ឯកឧត្តម ហេង សុខឃ​ន អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបាន​បញ្ជាក់ថា កីឡាករ ធឿន ធារ៉ា ត្រូវបាន​សហព័ន្ធ​កោះហៅ​ឲ្យ​ចូល​ជម្រើសជាតិ និង​សន្យា​ស្នើសុំ​ផ្ដល់​ក្របខ័ណ្ឌ​រដ្ឋ​ជូនតាំងពី​ឆ្នាំ​២០១៧ តែ​ត្រូវបាន​សាមីខ្លួន និង​ក្លិប​បដិសេធ។ តែ​យ៉ាងណា​សហព័ន្ធ​នៅតែ​គាំទ្រ និង​បើកភ្លើង​ខៀវ​សម្រាប់​អ្នកលេង​គុន​ខ្មែរ​រូបនេះ ជាក់ស្ដែង​ការប្រកួត​ Thai Fight ​កាលពី​ថ្មីៗក៏​សហព័ន្ធ​គាំទ្រ​ផងដែរ ទោះបី​សហព័ន្ធ​មានការ​ព្រួយបារម្ភ​មុន​ចេញទៅ​ប្រកួត​ក៏ដោយ។​

​ការគូសបញ្ជាក់​នេះធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយកាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២៣ បន្ទាប់ពី​មាន​ចម្ងល់​ជាច្រើន​ពី​មហាជនរហូត​មានការ​ទទូច​ឲ្យ​មានការ​ផ្ដល់​ក្របខ័ណ្ឌ​ដល់​កីឡាករ ធឿន ធារ៉ា ទៀតផង។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែលបាន​ទម្លាយ​ថា ពាក់ព័ន្ធ​រឿង​ផ្ដល់​ក្របខ័ណ្ឌ និង​ការបញ្ចូល​ជម្រើសជាតិ​នេះ ថ្នាក់ដឹកនាំ​សហព័ន្ធ ក្រោម​​ការដឹកនាំ​របស់​ឯកឧត្តម តែម ម៉ឺន បាន​គិតគូរ​តាំងពី​ឆ្នាំ​២០១៧ មកម្ល៉េះ កំឡុងពេល ធឿន ធារ៉ា ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់ជាតិនៅ​តំបន់​អភិវឌ្ឍន៍​ 7NG ​តែ ធារ៉ា មិនបាន​សម្រេចចិត្ត​ឡើយ ដោយ​ទុក​ឱកាស​នេះ​ឲ្យ​ក្លិប​របស់ខ្លួនគឺ​ក្លិប​ប្រដាល់​គុន​ខ្មែរ អេ ភូ​ថង ជា​អ្នកសម្រេច តែ​ត្រូវបាន​ប្រធាន​ក្លិបគឺ​លោក អេ ភូ​ថង បដិសេធ​ម្ដង​ហើយ​ម្ដងទៀត ទោះបី​សហព័ន្ធ​បាន​ព្យាយាម​ស្នើសុំ​ជាច្រើន​ដង​ក៏ដោយ។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ការប្រកួត​ Thai Fight ​ដែល ធឿន ធារ៉ា បាន​ចូលរួម និង​ដណ្ដើមបាន​ខ្សែក្រវាត់ អម​ពានរង្វាន់​ព្រះមហាក្សត្រ​ថៃកាលពី​ថ្មីៗ សហព័ន្ធ​ទទួលស្គាល់ថាមិន​ចង់​ឲ្យ​រូបគេ​ចូលរួម ដ្បិត​មានការ​ព្រួយបារម្ភ ដ្បិត​ធ្លាប់មាន​មេរៀន​ស្រាប់ ដែល ធារ៉ា ធ្លាប់បាន​ចូលរួម​ព្រឹត្តិការណ៍​អន្ដរជាតិ​ដ៏​ធំ​មួយនៅ​ជប៉ុនកាលពី​ឆ្នាំ​២០២១ ដោយ​ទទួល​បរាជ័យ។ ការណ៍​នេះទើប​សហព័ន្ធ​មានការ​ព្រួយបារម្ភ និង​មិន​ចង់​ឲ្យ​ចូលរួម តែ​ដល់ពេល​សាមីខ្លួនស្ម័គ្រចិត្ត​ចូលរួម សហព័ន្ធ​ក៏​នៅតែ​គាំទ្រ​ជានិច្ច ទោះបី​ក្លិប​បានដាក់​សំណើរ​ត្រឹម ២​ថ្ងៃមុន​ចេញទៅ​ប្រកួត ខុស​គោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏ដោយ។​

​គួរ​ដឹងថា ធឿន ធារ៉ា បាន​សាង​កំណត់ត្រា​ថ្មីក្រោយ​ផ្ដួល​ជើង​ខ្លាំង​ថៃ សៃ​យុគ ដើម្បី​គ្រង​ខ្សែក្រវាត់ និង​ពានរង្វាន់​ព្រះមហាក្សត្រ​ថៃក្នុង​ព្រឹត្តិការណ៍​ Thai Fight ​កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២២។ ជោគជ័យ​នេះត្រូវបាន​សាទររហូត​មាន​ថ្នាក់ដឹកនាំ វិស័យ​ឯកជន និង​សប្បុរសជន​ជាច្រើន​ធ្វើការ​ឧបត្ថម្ភ​រូបគេ។ ប៉ុន្ដែ​ទន្ទឹមនឹង​ភាពជោគជ័យ​នេះក៏មាន​រឿងរ៉ាវ​មួយចំនួន​ផ្ទុះឡើង ពាក់ព័ន្ធ​នឹង​ការ​គ្មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ និង​ក្របខ័ណ្ឌ​រដ្ឋ​របស់​អ្នកលេង​គុន​ខ្មែរ​រូបនេះ ហើយ​មាន​អ្នកគាំទ្រ​មួយចំនួនបាន​លើក​ជា​ចម្ងល់។ ដូច្នេះ​ទើប​សហព័ន្ធ​បានរៀបចំ​សន្និសីទ​កាលពី​ម្សិលមិញ ដើម្បី​បញ្ជាក់​ពី​ដើម​ទង់នៃ​ទំនាក់ទំនងរវាង​សហព័ន្ធជាមួយ ធឿន ធារ៉ា ក៏ដូចជា​ដើម្បី​ស្រាយ​ចម្ងល់​របស់​អ្នកគាំទ្រ​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm