សហភាព​អឺរ៉ុប​ជំរុញ​យ៉ាងទទូច​ឲ្យ​ធ្វើតេស្តរ​កវី​រុស COVID-19 លើ​អ្នកដំណើរ​ជនជាតិ​ចិន

2023/01/05 05:30:03 pm        319

​អឺរ៉ុប៖ ក្រុមមន្ត្រី​សហភាព​អឺរ៉ុប​បាន​ជំរុញ​យ៉ាង​ទទូច​ថា គ្រប់​រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវ​តែ​តម្រូវ​ឲ្យ​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​នៃ​វីរុស Covid-19 ពី​គ្រប់​អ្នកដំណើរ​ជនជាតិ​ចិន មុនពេល​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើដំណើរ​ចូល​ទឹក​នេះ​។

​ការធ្វើដំណើរ​ទាំង​ចេញ និង​ចូល​របស់​ប្រទេស​ចិន​កាន់តែ​ងាយស្រួល​កាលពី​ថ្ងៃអាទិត្យ ជា​ផ្នែក​មួយ​នៃ​ការ​លុប​បំបាត់​ចោល​គោលនយោបាយ​គ្មាន​វីរុស Covid ឬ "zero-Covid"។ បច្ចុប្បន្ន​ប្រទេស​ចិន​កំពុង​មើល​ឃើញ​ករណី​ឆ្លង​វីរុស Covid ហក់​ឡើង​ខ្ពស់ ស្រប​ពេល​មាន​របាយការណ៍​នានា​ ស្ដីពី​ការ​ផ្ទុក​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​លើស​ចំនួន​កំណត់ និង​ការ​បូជា​សព​កាន់​តែច្រើន​។ ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន ​បាន​ដាក់​ចេញ​វិធានការ​ធ្វើតេស្ត​រួច​ទៅ​ហើយ ទោះបីជា​មានការ​ណែនាំ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ធ្វើ​តេស្ត​នេះ​មិនអាច​យកជា​ការ​បាន​ក៏ដោយ​។ ​

​អនុសាសន៍​កាលពី​ថ្ងៃ​ពុធ​ស្តីពី​លទ្ធផល​តេស្ត​អវិជ្ជមាន ​បាន​មកពី​ក្រុម​ឆ្លើយតប​វិបត្តិ​នយោបាយ​សមាហរណកម្ម​របស់​សហភាព​អឺរ៉ុប (IPCR) ដែលជា​ស្ថាប័ន​ដែល​បង្កើតឡើង​ដោយ​មន្ត្រី​មកពី​រដ្ឋាភិបាល​ទាំង 27 របស់​សហភាព​អឺរ៉ុប​។​ ការជំរុញ​នេះ​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប ដែលជា​ស្ថាប័ន​ប្រតិបត្តិ​នៃ​សហភាព​អឺរ៉ុបបាន​និយាយថា ភាគច្រើន​នៃ​រដ្ឋ​ជា​សមាជិក​ចំនួនបាន​អនុគ្រោះ​ ដល់​ការ​រឹតបន្តឹង​លើ​ការមកដល់​របស់​ជន​ជាតិចិន​។ ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​ទៅដល់​របស់​ជនជាតិ​ចិន ក្នុង​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស ​COVID-19 បានធ្វើ​ឲ្យ​ចិន​ផ្ទុះកំហឹង ​និង​ប្ដេជ្ញា​ឆ្លើយតប​លើ​បណ្ដា​ប្រទេស​ទាំងនោះ​វិញ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm