វេទិកាការងារសម្រាប់សប្តាហ៍ក្រោយនេះ នឹងផ្តល់ឱកាសការងារជិត ១ពាន់កន្លែង

2023/01/05 06:04:10 pm        466

ភ្នំពេញ៖ មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបញ្ជាក់ថា សម្រាប់​វេទិកា​ការងារ​ប្រចាំ​សប្តាហ៍​ទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ដោយ​មាន​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុនធំៗជាង១០ នឹងបង្ហាញជូននូវឱកាសការងារ ដើម្បី​ជ្រើស​រើស​កម្លាំង​ពលកម្ម​ចំនួនជិត ១ពាន់កន្លែង។

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមករានេះ ក្នុង​កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី បានឲ្យដឹងថា វេទិកានេះ បង្ហាញ​ពី​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ជូនដល់ភាគីនិយោជក ដែល​កំពុង​មាន​តម្រូវ​ការ​ជ្រើស​រើស​បុគ្គលិក​ទាំង​ពេល​បច្ចុប្បន្ន និងអនាគត ឲ្យមានឱកាសបានជួបជាមួយអ្នកកំពុងស្វែងរកការងារធ្វើដោយផ្ទាល់ ដើម្បី​យក​ទៅ​បំពេញ​បេសកម្ម​ក្រុមហ៊ុន និងសម្រេចផែនការដែលបានកំណត់។ ជាមួយគ្នានេះ លោក​បាន​បង្ហាញ​គន្លឹះ​សំខាន់ៗមួយចំនួន ជូនដល់អ្នកស្វែងរកការងារថា មុននឹង​សម្រេច​ដាក់​ពាក្យ​បំពេញ​ការងារ​ណាមួ​យផ្លូវការ មុនដំបូងត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់សិន ជាពិសេស​ត្រូវ​រៀប​ចំ​ប្រវត្តិ​រូប​សង្ខេប (CV) ឲ្យបានត្រឹមត្រូវ ដើម្បីសម្ភាសន៍ការងារឲ្យទទួលបានជោគជ័យ។

អ្នកនាង ម៉ិច សុជាតា ប្រធានគ្រប់គ្រងផ្នែកជ្រើសរើសបុគ្គលិកនៃក្រុមហ៊ុន ឡាក់អេលីត គ្រុប និង​លោក ស៊ន សុវណ្ណារ៉ូត តំណាងក្រុមហ៊ុនម៉ាស្ទ័រ ស៊ុគីស៊ុប បានលើកឡើងស្រដៀងគ្នា ចំពោះ​តម្រូ​វ​ការ​កម្លាំងពលកម្មក្នុងពេលបច្ចុប្បន្ន នៅជួបការលំបាក ក្នុងការស្វែង​រក​បុគ្គលិក​ដែល​មាន​លក្ខណៈ​សម្បត្តិពេញលេញអាចបំពេញមុខងារបាន ព្រោះអ្នកដាក់ពាក្យធ្វើការ និង​បុគ្គលិក​ដែល​កំពុង​បំពេញ​ការងារជាច្រើននាក់ មិនទាន់ស៊ីចង្វាក់គ្នានៅឡើយ។

សូមបញ្ជាក់ថា វេទិកាការងារ គឺជា​ផ្នែ​កមួយ​នៃ​យន្ត​ការ​របស់​រដ្ឋាភិបាល​ក្នុងការ​ផ្ដល់​ឱកាស​ដល់​សាធារណៈ​ជន​ទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬ​អ្នក​ចង់​ផ្លាស់​ប្តូរ​ការងារ អាចទទួលបានកាន់តែងាយស្រួល ដោយចំណេញពេលវេលា និង​នៅ​មួយ​កន្លែង​។ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) និង​រៀបចំ​ខ្លួន​ឲ្យបានសមរម្យទៅតាមមុខតំណែងដែលចង់បាន ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និង​សម្ភាស​ផ្ទាល់​ជាមួយ​ក្រុម​ហ៊ុនទាំងនោះ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតក្នុងក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        68
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm