អ្នកចាត់ការ Newcastle ច្រានចោល​ព័ត៌មាន Ronaldo អាច​ផ្លាស់​មក Newcastle ក្នុង​លក្ខខណ្ឌ​ខ្ចី​

2023/01/05 06:31:48 pm        68

បាល់ទាត់៖ ​អ្នកចាត់ការ​ក្លិប​សារិកា​ព្រៃ Newcastle លោក Eddie Howe បាន​ច្រានចោល​ព័ត៌មាន​ដែល​ចុះផ្សាយ​ថា Cristiano Ronaldo អាច​ផ្លាស់​មកកាន់ Newcastle ក្នុង​លក្ខខណ្ឌ​ខ្ចី​។

​​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា កិច្ចសន្យា​លេង​ឱ្យ​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al Nassr របស់ Ronaldo មាន​ចងភ្ជាប់​លក្ខខណ្ឌ​ដែល​អាចឱ្យ Newcastle ខ្ចី​បាន​ប្រសិនបើ Newcastle មានឱកាស​លេង UEFA Champions League រដូវ​កាល​ក្រោយ​។ ​លោក Eddie Howe បាន​និយាយ​មុន​ការប្រកួត​ទល់នឹង Arsenal កាលពី​យប់​ថ្ងៃ​ពុធ​ថា លោក​សូម​ជូនពរ Ronaldo ឱ្យ​ជោគជ័យ ​តែ​ព័ត៌មាន​ដែល​ចុះផ្សាយ​នោះ​មិន​ពិត​ទេ​។ ​Newcastle បច្ចុប្បន្ន​ស្ថិតក្រោម​ការវិនិយោគរ​បស់​ខ្សែ​រាជវង្ស​អារ៉ាប៊ីសាអ៊ូឌីត​ដែលមាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​។​

​​រយៈពេល ១៥​ខែ​ក្រោម​ការវិនិយោគ​នេះ Newcastle បានចាប់ផ្តើម​នាំចូល​កីឡាករ​ជា​បន្តបន្ទាប់​ ដើម្បី​ផ្លាស់​ពី​ក្លិប​ដែល​នៅក្បែរ​បាត​តារាងមកជា​ក្លិប​ដែល​ប្រកួតប្រជែង​នៅ​តំបន់ Top4​។ ​Newcastle កំពុង​ឈរ​លេខ៣ នៅ Premier League តាម​ពីក្រោយ Manchester City និង Arsenal​។ ​ចំណែក Cristiano Ronaldo អាច​នឹង​បង្ហាញខ្លួន​ដំបូង​ជាមួយ​ក្លិប​ថ្មី Al Nassr នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ពេល​ជួប​ជាមួយ Al Ta’ee នៃ​ក្របខណ្ឌ​លី​គ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm