WHO៖​ ជំងឺ ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី​បាន​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស និង​ដែនដី​ ១៣៧

2021/04/27 09:59:58 am        247

​WHO៖ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​ត្រូវ​បាន​រក​ឃើ​ញ​​ដំបូង​នៅ​ចក្រភព​អង់គ្លេស ​និង​អាហ្វ្រិក​ខាងត្បូង​ បាន​បន្ត​រាលដាល​ពាសពេញ​សកលលោក​។​ នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ជំងឺ​រាតត្បាត​ប្រចាំ​សប្ដាហ៍​របស់​ខ្លួន ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ជំងឺ​ Covid-19 ប​ម្លែ​ង​ខ្លួន​ថ្មី​មាន​ប្រភព​ដើម​ចេញពី​ចក្រភព​អង់គ្លេស​ ឥឡូវនេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង ១៣៧​ប្រទេស ​និង​ដែនដី គឺ​កើន​ឡើង​ចំនួន ៥ លើស​ពី​សប្ដាហ៍​មុន​។​

​ជំងឺ​ Covid-19 ​ប​ម្លែ​ង​ខ្លួន​ថ្មី​មាន​ប្រភព​ដើម​ចេញពី​អាហ្វ្រិក​ខាងត្បូង ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស ​និង​ដែនដី​ចំនួន ៨៥ គឺ​កើន​ឡើង ៣ប្រទេស ឬ​ដែនដី​បន្ថែម​ទៀត។ ជំងឺ​ Covid-19 ប​ម្លែ​ង​ខ្លួន​ថ្មីដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​ចំនួន ៥២ ដែល​មិន​មាន​ប្រែប្រួល​ពី​សប្ដាហ៍​មុន​ឡើយ​។ ស្ថាប័ន​សុខភាព​អន្តរជាតិ​មួយ​នេះ ​បាន​កំណត់​ប្រភេទ​ជំងឺ​ប​ម្លែ​ង​ខ្លួន​ថ្មី​ទាំង​បី​ថា​ជា​ក្ដី​បារម្ភ​ថ្មី​។ ទីភ្នាក់ងារ​នេះ​កំពុង​តាមដាន​ការ​ឆ្លង​រាលដាល​ នៃ​ជំងឺ​ប​ម្លែ​ង​ខ្លួន​ថ្មី​ទាំង​នេះ​យ៉ាង​ដិតដល់ ខណៈ​ការ​ផ្លាស់ប្ដូរ​ហ្សែ​ន​របស់​ជំងឺ​ទាំងនោះ​ អាច​ប៉ះពាល់​ដល់​ភាព​ស៊ាំ​របស់​មនុស្ស​ ហើយ​វីរុស​អាច​ឆ្លង​កាន់​តែ​ខ្លាំង​។​

អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​ចំនួន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​កំពុង​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក​។ អង្គការ​នេះ​និយាយ​ថា ​ការ​រីក​រាលដាល​នៃ​ជំងឺ​ប​ម្លែ​ង​ខ្លួន​ថ្មី និង​ការ​កើន​ឡើង​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់ បាន​នាំ​ឱ្យ​មាន​ភាព​ធ្ងន់ធ្ងរ​កើន​ឡើង​ខ្លាំង​ក្នុងចំណោម​មនុស្ស​វ័យ​ជំទង់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm