កុមារ យុវវ័យ និងពលរដ្ឋ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៥ និងទី៦ នៅមន្ទីរ​ពេទ្យ​បង្អែករាជធានីភ្នំពេញ

2023/01/05 06:37:10 pm        332

ភ្នំពេញ៖ កុមារ យុវវ័យ និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានបន្ត​មក​ទទួល​ការ​ចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ និងដូសទី៥ និងទី៦ នៅក្នុងមន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានី​ភ្នំពេញ។

បើតាមលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន​នាព្រឹក​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះថា មនី្ទរពេទ្យ មានក្រុមការងារចាក់វ៉ាក់សាំង និង​ក្រុម​ឆ្លើយ​តប​បន្ទាន់លើការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ ទាន់ពេលវេលា ដោយ​គ្មាន​ការ​ខ្លាចរអាល និងចូលរួមទាំងអស់គ្នា ទាំងថ្នាក់ដឹកនាំមនី្ទរពេទ្យ និងបុគ្គលិកមនី្ទរពេទ្យ គឺ​ស្ម័គ្រ​ស្មោះប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងប្រភេទថ្មីនេះ។ ក៏សូមអំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហាសុខភាព ដូចជាជំងឺទូទៅ និងការចាក់វ៉ាក់សាំង សូមអញ្ជើញ​មក​ទទួល​សេវា​ក្នុង​មន្ទីរ​ពេទ្យ​បង្អែករាជធានីភ្នំពេញ ដោយក្រុមគ្រូពេទ្យទាំងអស់រីករាយរងចាំ បំរើសេវាជូន​ប្រជាពលរដ្ឋ​ទាំង​អស់ ដោយគ្មានការរើងអើងនោះទេ។

ចំណែកកុមារ យុវវ័យ និងប្រជាពលរដ្ឋ មកទទួលវ៉ាក់សាំង ដូសជំរុញទី៥ និងដូសជំរុញទី៦ បាន​លើក​ឡើង​ស្រដៀងគ្នាថា ចាប់តាំងពីប្រទេសកម្ពុជា ចាប់ផ្តើមមានករណីឆ្លងជំងឺកូវីដ-១៩ និង​ប្រកាស​បើក​យុទ្ធនាការចាក់វ៉ាក់សាំង គឺពួកគាត់បានស្ទុះស្ទា មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ភ្លាម​ៗ អត់មានទុក ឬក៏រងចាំយូរនោះទេ គឺមកចាក់វ៉ាក់សាំង ដើម្បីការពារសុខភាពខ្លួនឯងផង និង​ដើម្បី​ការពារសុខភាពអ្នកនៅជុំវិញយើងផងដែរ។

បើតាមឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាន​ឲ្យ​ដឹង​ដែរ​ថា ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមល្ងាចម្ស៉ិលម៉ិញថ្ងៃទី៤ ខែមករា ឆ្នាំ​២០២៣ អាយុចាប់ពី១៨ឆ្នាំឡើង បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៤ បាន​ចំនួន​ ១,១៧៩,៧៨៤នាក់ ស្មើនឹង៨៣.៥១%, ដូសជំរុញទី៥ បានចំនួន២១១,៦៣៣នាក់ ស្មើ​នឹង​១៤.៩៨% និងដូសទី៦ បានចំនួន៥៧៤នាក់ ស្មើនឹង០.០៤% នៃក្រុម​គោល​ដៅ​១,៤១២,៧៦៩​នាក់៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm       
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        93
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm