ជនបរទេសកោតសរសើរពីការរីកចម្រើននៅកម្ពុជា ក្នុងរយៈពេលជាង២០ឆ្នាំ ដែលខ្លួនរស់នៅ

2023/01/05 07:15:02 pm        250

ភ្នំពេញ៖ ជនបរទេសមួយចំនួនដែលបាននឹងកំពុងរស់នៅកម្ពុជា តាំងពីកំឡុងឆ្នាំ ២០០០ មកទល់ពេលបច្ចុប្បន្ន ​បានកោតសរសើរពីការរីកចម្រើននៅកម្ពុជា។ ពួកគេមើលឃើញថា កម្ពុជាកំឡុងពេលពួកគាត់មករស់នៅដំបូង ​និងពេលបច្ចុប្បន្ន​ គឺមានភាពផ្លាស់ប្ដូរ ​៣៨០ដឺក្រេ ដោយសព្វថ្ងៃកម្ពុជាមានគ្រប់យ៉ាងទាំងអស់។

កម្ពុជាបានបញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហម កាលពីថ្ងៃទី ៧មករា ឆ្នាំ ១៩៧៩។ កម្ពុជាបាន​បញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកំឡុងខែ ​ធ្នូ ឆ្នាំ ​១៩៩៨។​នេះជាប្រវត្តសាស្ត្រដែល​បានចែង​កត់ត្រាទុក។ ការបញ្ចប់របបប្រល័យពូជសាសន៍​ ក៏ដូចជាការបញ្ចប់សង្រ្គាមស៊ីវិល បាននាំ​មកវិញ​នូវសន្តិភាព និងការរីកចំរើនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃ។

ក្រៅពីពលរដ្ឋខ្មែរ សម្រាប់ជនបរទេសដែលបានមករស់នៅកម្ពុជារយៈពេលជាង​ ២០ឆ្នាំមកនេះ ក៏បានកត់សម្គាល់និងកោតសសើរ ចំពោះការផ្លាស់ប្ដូររីកចម្រើនរបស់កម្ពុជា។ ​

លោក Angelo មកពីប្រទេសអ៊ីតាលី ដែលបានស្នាក់នៅកម្ពុជាប្រមាណ ២៣ឆ្នាំមកនេះ មើលឃើញថា​កម្ពុជា មានការផ្លាស់ប្ដូរ ​៣៨០ដឺក្រេនៅពេលសព្វថ្ងៃ។ លោកបញ្ជាក់ថា កាលគ្រា​ដែលលោកមកដល់កម្ពុជាដំបូង ​គឺកម្ពុជា​ជា​ប្រទេស​ឯកា​ពីប្រភព​ខាងក្រៅ ​ហើយតំបន់ខ្លះក៏គ្មានផ្លូវ និង​អគ្គិសនីទៀតផង។ លោកជឿជាក់ថា​ កម្ពុជាទៅថ្ងៃអនាគត ​គឺនឹងកាន់តែប្រសើរ។

លើកឡើងដូចគ្នាផងដែរ ​សម្រាប់លោក Philippe មកពី Belgium ដែលបានធ្វើដំណើរចូលកម្ពុជា ក្នុងឆ្នាំ ១៩៩៩ ​និងបានស្នាក់នៅកម្ពុជាតាំងពីឆ្នាំ ២០០៣ ​និងមានគ្រួសារជាជនជាតិខ្មែរ លោក​ក៏មើល​ឃើញពីការរីកចំរើនជាខ្លាំងផងដែរ។

លោករម្លឹកអតីតកាលថា ​សម្រាប់រាជធានីភ្នំពេញ​មានការអភិវឌ្ឍ​តិចតួចប៉ុណ្ណោះ ​ខណៈបច្ចុប្បន្ន​រាជធានីភ្នំពេញរីកលូតលាស់យ៉ាងឆាប់រហ័ស ​ដែលអាចនិយាយបានថាផ្លាស់ប្ដូរពីសូន្យ ​ទៅ ១០០។

ការរីកចម្រើនរបស់កម្ពុជា​នាពេលបច្ចុប្បន្នគឺទទួលបានពី កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយ​ចាប់ផ្ដើមពីបាទដដៃទទេ ក្រោយ​ផ្ដួល​រំលំរបបប្រល័យពូជសាសន៍​ខ្មែរក្រហម ​៧មករា ឆ្នាំ ១៩៧៩។ គ្រានោះគឺកម្ពុជា ​ត្រូវកសាងប្រទេសជាតិឡើងវិញផង ​ត្រូវព្យាយាមទប់ស្កាត់ការវិលត្រឡប់​មក​វិញរបស់ខ្មែរក្រហមផង ​ខណៈដែលសង្រ្គាមស៊ីវិលនៅបន្តអូសបន្លាយជាច្រើនឆ្នាំ។ សង្រ្គាមស៊ីវិលនៅកម្ពុជា ​ក៏ឈានដល់ការបិទបញ្ចប់នៅកំឡុងខែ ​ធ្នូ ឆ្នាំ ១៩៩៨ ក្រោមការ​អនុវត្ត​ជោគជ័យ​ នៃនយោបាយឈ្នះ ឈ្នះ ​ដោយសម្ដេច​ តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ប្រទេស​កម្ពុជា៕ អត្ថបទ៖គឹមហុក   

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm