WHO៖ ទិន្នន័យ COVID-19 របស់​ប្រទេស​ចិន​បង្ហាញ​ករណី​កើនឡើង និង​អ្នកស្លាប់​តិច

2023/01/05 07:34:23 pm        356

​ចិន៖ មន្ត្រីជាន់ខ្ពស់​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ទិន្នន័យ​វីរុស COVID-19 របស់​ប្រទេស​ចិន​មិនបាន​ផ្តល់​រូបភាព​ត្រឹមត្រូវ​នៃ​ស្ថានភាព​នៅ​ទី​នោះទេ ហើយ​បង្ហាញ​ចំនួន​អ្នក​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​តិច​។

ការអត្ថាធិប្បាយ​នេះបានធ្វើ​ឡើង ខណៈ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ត្រៀម​ជួប​ ជាមួយ​អ្នកវិទ្យាសាស្ត្រ​ចិន​ម្តងទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​កាន់តែ​ទូលំទូលាយ​ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​ ស្តីពី​ស្ថានភាព​ជំងឺ​ Covid-19 សកល​។​ លោក Mike Ryan នាយក​ផ្នែក​សង្គ្រោះបន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក បាន​និយា​យ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា យើង​ជឿថា ​ចំនួន​បច្ចុប្បន្ន​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ពី​ប្រទេស​ចិន​បង្ហាញ​ពីផល​ប៉ះពាល់​ពិត​តិច​បំផុត​នៃ​ជំងឺ​នេះ​ ទាក់ទង​នឹង​ការចូល​សម្រាក​នៅ​មន្ទីរពេទ្យ ស្ថានភាព​នៃ​ការចូល​ព្យាបាល​នៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ជាពិសេស​ទាក់ទង​នឹង​ចំនួន​អ្នកស្លាប់​។

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោកលោក Tedros Adhanom Ghebreyesus បាន​ថ្លែង​សារជាថ្មី​ថា អង្គការ​សុខភាព​ពិភពលោកមានការ​ព្រួយបារម្ភអំពី​ការកើនឡើង​ករណី​ឆ្លង​វីរុស COVID-19 នៅក្នុង​ប្រទេស​ចិន ហើយ​បាន​ជំរុញ​ទីក្រុង​ប៉េកាំង​ជាថ្មី​ម្តងទៀត​ឱ្យ​ផ្តល់​ទិន្នន័យ​យ៉ាង​ឆាប់រហ័ស និង​ទៀងទាត់ស្តីពី​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ចំនួន​អ្នកស្លាប់​នៅ​ទីនោះ​។ លោកនិយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា យើង​បន្ត​ស្នើសុំ​ប្រទេស​ចិន​សម្រាប់​ទិន្នន័យ​រហ័ស ទៀងទាត់ និង​គួរឱ្យ​ទុកចិត្ត​បន្ថែមទៀត​លើ​ការចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ចំនួន​អ្នកស្លាប់​។​ ​អង្គការ​សុខភាព​ពិភពលោកមានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​ដល់​អាយុជីវិត​នៅក្នុង​ប្រទេស​ចិន ហើយ​បានបញ្ជាក់​សារជាថ្មី​អំពី​សារៈសំខាន់​នៃ​ការចាក់​វ៉ាក់សាំង រួមទាំង​វ៉ាក់សាំង​ដូ​ស​ជំរុញ ដើម្បី​ការពារ​ប្រឆាំង​ការចូល​សម្រាក​នៅ​មន្ទីរពេទ្យ ជំងឺ​ធ្ងន់ធ្ងរ និង​ការស្លាប់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        121
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm