ក្រសួងអប់រំផ្ដល់អាហារូបករណ៍ជាង ៩ពាន់កន្លែងដល់សិស្សបញ្ចប់បាក់ឌុបឆ្នាំសិក្សាថ្មីនេះ

2023/01/05 08:04:11 pm        810

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា ក្នុងឆ្នាំសិក្សា២០២២-២០២៣ នេះបានផ្ដល់អាហារូបករណ៍ដោយឥតបង់ថ្លៃ ចំនួន ៩២១០ កន្លែងដល់សិស្ស។ ការផ្ដល់អាហារូបករណ៍នេះ បានបែងចែកចេញជា ៤អាទិភាព ក្នុងនោះ មានសិស្សទូទៅ សិស្ស​អាទិភាពនារី សិស្សអាទិភាពក្រីក្រ និងសិស្សអាទិភាពតំបន់ដាច់ស្រយាល។ នេះបើតាមលោក គង់ ភូមីកា ប្រធាននាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រាប់ទូរទស្សន៍ BTV ក្នុងកិច្ចសម្ភាសន៍ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ។

វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្រ្ដចតុកោណ និងគោល​នយោបាយ​សំខាន់ៗ ដើម្បីលើកកម្ពស់ធនធានមនុស្ស និងបានចាត់ទុកការលើកកម្ពស់ធនធាន​មនុស្ស​គឺជាអាទិភាពចំបងជាងគេ។

តាមរយៈរយៈយុទ្ធសាស្រ្ដ និងគោលនយោបាយទាំងនេះ ក្រសួងអប់រំយុវជន និងកីឡា បានធ្វើ​កំណែ​ទម្រង់វិស័យអប់រំរបស់ប្រទេសកម្ពុជាជាជំហានៗ ​ដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀន និង​សិស្សានុសិស្សអាចប្រកួតប្រជែងជាមួយយវុជនតាមបណ្ដាប្រទេសក្នុងតំបន់ ​និងពិភពលោកបាន។

លោក គង់ ភូមីកា ថ្លែងថា៖«សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នេះ ក្រសួងអប់រំ បានធ្វើការជ្រើស​រើសបេក្ជនចំនួន ៩៤១០ នាក់ ឱ្យទទួលបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ​ដោយ​មិនបង់ថ្លៃសិក្សា ១០០ ភាគរយ។ ការផ្ដល់អាហារូបករណ៍នេះ យើងបានបែងចែកជា ៤ អាទិភាព​សំខាន់ៗ គឺសិស្សទូទៅ សិស្សអាទិភាពនារី ​សិស្សអាទិភាពក្រីក្រ និងសិស្សអាទិភាព​តំបន់​ដាច់ស្រយាល»។

ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលបែបនេះ ​ក្រសួងអប់រំយុវជន ​និងកីឡា ក្នុងឆ្នាំ ២០២២-២០២៣ នេះ ​បានផ្ដល់អាហារូបករណ៍ជាង ៩ ​ពាន់កន្លែងដល់សិស្សក្រោយពីទទួល​បាន​អាហារូបករណ៍​ដោយ​ឥតបង់ថ្លៃពីគ្រឹះស្ថានសិក្សារបស់រដ្ឋ ​និងឯកជនប្រមាណ ៣៩ គ្រឹស្ថានសិក្សា៕អត្ថបទ៖ វ៉ន ដារ៉ា 

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am       
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm