អង្គភាព ACU ជូនដំណឹងដល់ក្រុមជនបង្គោលទាំងអស់អំពីការប្រកាសទ្រព្យ សម្បត្ដិសម្រាប់ឆ្នាំ២០២៣

2023/01/05 09:15:32 pm        497

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាក្រុមជនបង្គោលប្រឆាំងអំពើពុករលួយគ្រប់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត និងសាធារណជនទាំងអស់ថា នឹងរង់ចាំទទួលឯកសារប្រកាស ៧ ថ្ងៃក្នុង១សប្ដាហ៍ ដោយមិនឈប់​សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច ខណៈគិតត្រឹម​ថ្ងៃទី៤ ​ខែមករានេះ ​មានក្រសួង-ស្ថាប័នចំនួន២ និងខេត្តចំនួន៩ ​ដែលបាន​បញ្ចប់​ការ​ប្រកាសរបស់ខ្លួន។

យោងតាមសេចក្ដីជូនដំណឹងរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី៤ ​ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា​ នៅថ្ងៃពុធ ទី៤​ ខែមករា ឆ្នាំ២០២៣ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ ​និងបំណុល បាន​ទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល ​សរុបចំនួន ៥៥៥ ច្បាប់ ។ ហើយគិតត្រឹមថ្ងៃ ទី៤ នេះនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១៣,៨១៣ច្បាប់ ។

អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា «ក្រសួង-ស្ថាប័ន និងខេត្ត ដែល​បានបញ្ចប់​ការប្រកាស​របស់​ខ្លួន ១០០% រួមមាន៖ - ក្រសួង-ស្ថាប័ន ចំនួន២ រួមមាន ទី១ គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត ទី២ ​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ រីឯខេត្ត ចំនួន ៩ នោះរួមមាន ១ ខេត្តប៉ៃលិន ២ ខេត្តមណ្ឌលគិរី ៣ ខេត្តកំពង់ស្ពឺ ៤ ខេត្តពោធិ៍សាត់ ៥ ខេត្តតាកែវ ៦ ​ខេត្តកំពង់ចាម ៧ ខេត្តសៀមរាប ៨ ខេត្តត្បូងឃ្មុំ ៩ ខេត្តកែប ។

អង្គភាពប្រឆាំងអំពើពុករលួយ បានកំណត់សម្គាល់ ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និង​បំណុល តាមរបប០២ឆ្នាំ ពីថ្ងៃទី១-៣១ មករា ឆ្នាំ២០២៣ គឺអនុវត្តតាម​ សេចក្តីជូនដំណឹង ស្តីពីកាល​បរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ​តាមរបប០២ឆ្នាំ ឆ្នាំ២០២៣ លេខ ០០៥/២២ ស.ជ.ណ. ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា៖«ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និង​បំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ ថ្ងៃក្នុងមួយ ​សប្ដាហ៍​ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យនិងថ្ងៃបុណ្យឡើយពីម៉ោង ០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច»៕វ៉ន ដារ៉ា 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        99
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm